ប្រសិនបើអ្នកកំពុងតែព្យាយាមយកកូន ហើយមិនបានជោគជ័យទៀតនោះ អ្នកគួរតែគិតដល់ថ្នាំដែលកំពុងតែប្រើប្រាស់រាល់ថ្ងៃផងដែរ។ តាមអ្នកជំនាញបាននិយាយថា ថ្នាំទាំងនោះអាចមាឥទ្ធពលទៅលើឱកាសនៃការមានផ្ទៃពោះរបស់ស្រ្ដីបាន។ ដូច្នេះ មុននឹងអ្នកសម្រេចចិត្តឈប់ប្រើវា ចូរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

១. ថ្នាំសរសៃ ឬ Steroid
តើអ្នកកំពុងតែប្រើថ្នាំប្រភេទSteroid ឬខ្មែរយើងចំណាំហៅថា ថ្នាំសរសៃដើម្បីព្យាបាលបញ្ហាជំងឺហឺត ជំងឺរលាកសន្លាក់ Rheumatoid Arthritis ឬLupusដែរទេ? ថ្នាំប្រភេទនេះអាចធ្វើឲ្យស្ត្រីពិបាកនឹង មានផ្ទៃពោះខ្លាំងណាស់។ ដូច្នេះ ចូរពិគ្រោះជាមួយគ្រូពេទ្យផង បើសិនជាអ្នកកំពុងតែព្យាយាមយកកូន និងត្រូវការប្រើប្រាស់ថ្នាំទាំងនេះ ។

២. ថ្នាំNon-steroid Anti-inflamatory Drugs
ថ្នាំទាំងនេះមានដូចជា Meloxicam ឬ Diclofenac ដែលប្រើសម្រាប់ព្យាបាលជំងឺរលាកសន្លាក់ តែអាចរំខានដល់ការជ្រុះអូវ៉ុលរបស់ស្ត្រីបាន។

៣. ថ្នាំប្រឆាំងការបាក់ទឹកចិត្ត
ថ្នាំទាំងនេះអាចប៉ះពាល់ដល់ចំណង់ផ្លូវភេទផង ហើយក៏បណ្តាលឲ្យអសមត្ថភាពផ្លូវភេទដែរ។ ដូច្នេះ បើសិនជាអ្នកកំពុងតែមានគម្រោងចង់យកកូន ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីផ្លាស់ប្តូរថ្នាំផ្សេង វិញ ។

៤. ថ្នាំ Cyclophosphamide
បើសិនជាអ្នកកំពុងតែប្រើថ្នាំទប់ស្កាត់ប្រព័ន្ធភាពស៊ាំមួយនេះក្នុងកម្រិតខ្ពស់ ដើម្បីព្យាបាលជំងឺ Lupus ចូរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនទៅ។ ថ្នាំអាចរំខានដល់ការជ្រុះអូវ៉ុលរបស់ស្ត្រីបាន ។

៥. ថ្នាំកែរោគចិត្តសាស្ត្រ
ថ្នាំទាំងនេះមានដូចជា Amisulpride និង Risperidone ដែលអាចប៉ះពាល់ដល់ក្រពេញ Pituitary Gland និងបញ្ឈប់ ឬរំខានដល់ការមករដូវ៕