ខេត្តស្វាយរៀង៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា មាន​​ស្ដ្រីជនជាតិវៀតណាម២នាក់ ដែលបានចាកចេញពីភ្នំពេញ ទៅខេត្តស្វាយរៀង ត្រូវបានរកឃើញមាន «វិជ្ជមានកូវីដ-១៩» ។

ស្ត្រីទាំង២នេះ ឈ្មោះ Dinh Thi Xuon Nhi យុ២៧ឆ្នាំ និង ឈ្មោះ Nguyen Ngoc Xia អាយុ២៨ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅអាផាតមិន Star Diamonds ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅបន្ទប់លេខ៤ ជាន់ទី៤ និងម្នាក់ទៀតនៅបន្ទប់លេខ៣ ជាន់ទី៩​ ៕