មិនមានប្រជាជនខ្មែរយើងច្រើនទេដែលដឹងអំពីការពិតថា ការថប់ បារម្ភ គឺជាផ្នែកមួយនៃជំងឺផ្លូវចិត្តដែលកើតមានចំបងគេបំផុត។ ការរស់នៅជាមួយនឹងការថប់បារម្ភខុសធម្មតាអាចរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ និងសកម្មភាពប្រចាំថ្ងៃយើងបាន។ ប៉ុន្តែអ្នកអាចកាត់បន្ថយរោគសញ្ញាធ្ងន់ធ្ងររបស់វាបានតាម រយៈការបង្កើនរបបអាហារដែលត្រឹមត្រូវ និងការញ៉ាំអាហារខាងក្រោមនេះ ។

១. គ្រាប់ល្ពៅ
ការសិក្សាបានរកឃើញថា គ្រាប់ល្ពៅដើរតួនាទីជាថ្នាំព្យាបាលបែបធម្មជាតិដើម្បីកាត់បន្ថយរោគសញ្ញានៃការថប់បារម្ភ។ នេះដោយសារ តែវាសម្បូរទៅដោយអាស៊ីតអាមីណេមួយឈ្មោះថា L-tryptophan ដែលអាចផ្លាស់ប្តូរកម្រិតសារធាតុ Serotonin ក្នុងខួរក្បាល។ សារធាតុមួយនេះគឺជា សារធាតុចម្លងសរសៃប្រសាទដែលមានតួនាទីរក្សាតុល្យភាពអារម្មណ៍ ។

២.ផ្លែអាល់ម៉ុន
គ្រាប់ផ្លែឈើមួយនេះ ជាប្រភពដ៏អស្ចារ្យមួយនៃវីតាមីនE ស័ង្គសី ម៉ាញ៉េស្យូម និងB12 ដែលអាច ជួយការពារប្រព័ន្ធភាពស៊ាំខណៈពេលកំពុងតែមានបញ្ហាស្ត្រេស និងថប់បារម្ភដែរ។ ចូរញ៉ាំផ្លែអាល់ម៉ុនបី ទៅបួនគ្រាប់ជារៀងរាល់ថ្ងៃដើម្បីបន្ថយស្ត្រេស។

៣. ក្រូច
កង្វះវីតាមីនC អាចធ្វើឲ្យអាការៈជំងឺថប់បារម្ភកាន់តែធ្ងន់ធ្ងរបាន ។ តាមពិត ការសិក្សាបានរកឃើញថា អ្នកជំងឺដែលមានបញ្ហាថប់អារម្មណ៍ទូទៅឬ Generalized Anxiety មានការថយចុះនូវវីតាមីន A C និងE ច្រើនជាងមនុស្សមានសុខភាពល្អធម្មតា។ ដូច្នេះ របបអាហារអ្នកគួរតែបន្ថែមនូវផ្លែក្រូច ផ្លែគីវី ប៉េងប៉ោះ ប្រូខូលី និងប្រភពអាហាវីតាមីនC ផ្សេងៗទៀត។

៤. អាហារសម្បូរជាតិម៉ាញ៉េស្យូម
កង្វះជាតិម៉ាញ៉េស្យូម ក៏អាចធ្វើឲ្យអ្នកងាយនឹងមានបញ្ហាថប់បារម្ភបានដែរ ព្រោះសារធាតុរ៉ែមួយ នេះនឹងជួយសម្រួលដល់កម្រិតអ័រម៉ុន Cortisol ក្នុងខួរក្បាល។ Cortisol ជួយដោះស្រាយដល់ការថប់ បារអារម្មណ៍ ដូច្នេះអ្នកនឹងមានភាពកាន់តែងាយស្រួល ចំពោះករណីថប់អារម្មណ៍របស់អ្នកវិញ បើសិនជារបប អាហារសម្បូរទៅដោយ ស្ពៃ ចេក ផ្លែប័រ និងត្រី។

៥. អាស៊ីតខ្លាញ់អូមេហ្គាបី
ការសិក្សា ជាច្រើនបានរកឃើញថា ការញ៉ាំអាហារសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី អាច ជួយប្រឆាំងនឹងរោគសញ្ញារបស់អាការៈជំងឺបាក់ទឹកចិត្ត និងថប់អារម្មណ៍។ អាហារដូចជា ត្រីសាលម៉ុង ស៊ុត និងសណ្តែកសៀង គឺជាប្រភពអាស៊ីតខ្លាញ់អូមេហ្គាបី បែបធម្មជាតិដ៏ល្អបំផុត៕