នៅពេលដែលយើងកាន់តែចាស់ ការឈឺចាប់សរសៃតាមសន្លាក់ក៏កើតមាន។ គ្រាន់តែកម្រើកដៃជើងក៏មិនស្រួលដែរ។ នេះមកពីយើងមានបញ្ហាសន្លាក់។ ការឈឺចាប់ទាំងនេះនឹងបង្កទៅជាបញ្ហាដល់គុណភាពជីវិតប្រចាំថ្ងៃ។ ទឹកជួយកាត់បន្ថយការកកិតនិងផ្ដល់នូវភាពធន់ទៅនឹងការប៉ះទង្គិច។ នៅពេលដែលសារធាតុរាវនេះ មិនមានសុខភាពល្អមិនយូរទេយើងនឹងមានបញ្ហាឈឺសន្លាក់។ ម៉្យាងទៀត ការផឹកទឹកមិនមែនធ្វើឱ្យអ្នកបាត់ឈឺសន្លាក់ភ្លាមៗនោះទេ។ តែវាជួយដល់មូលហេតុដែលធ្វើឱ្យឈឺ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍របស់ទឹកទៅលើសន្លាក់៖

•ជួយដល់ទឹកសន្លាក់
•ទាញយកសារធាតុចិញ្ចឹមពីឈាមទៅកាន់សន្លាក់
•អនុញ្ញាតឱ្យផលិតផលកាកសំណល់ និងជាតិពុលដឹកនាំចេញពីសន្លាក់
•ជួយធ្វើឱ្យសន្លាក់មានភាពរអិលល្អ និងបន្ថយការរលាក៕