ខេត្តព្រះសីហនុ ៖ បន្ទាប់ពីកើតមានព្រឹត្តិការណ៍២០កុម្ភៈ នៅខេត្តព្រះសីហនុមានអ្នកឆ្លងជំងឺកូវីដមានការកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសជនជាតិចិន ដែលមករកស៊ី និងស្នាក់នៅទីនោះ ។

ការកើនឡើងចំនួនអ្នកឆ្លងជំងឺកូវីដនៅខេត្តព្រះសីហនុ ជាលំដាប់នេះ បានធ្វើបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលលក់ដូរតាមផ្ទះ បានបង្ខំចិត្តបិទផ្អាកអាជីវកម្មលក់ដូរដោយខ្លួនឯងជាបណ្តោះអាសន្ន ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងការពារខ្លួនឯងមិនឲ្យឆ្លងជំងឺដ៏កាចសាហាវនេះផងដែរ៕