ភ្នំពេញ ៖ ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយក្រោយពេលមហាជនបានឃើញតារាកំប្លែងស្រីនាង សំ ប៉ូលីដា បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយបែរជាគ្មានលុយសម្រាប់ព្យាបាលជំងឺ ខណៈដែលមួយរយៈនេះនាងពិតជារកពិបាកក្នុងការរកលុយ ណាមួយត្រូវយកទៅចិញ្ចឹមម្តាយ និងកូន ថែមទៀតផង។


បើយោងទៅតាមគណនីរបស់លោក អ៊ឹម ជីវ៉ា បានបង្ហោះដោយមានខ្លឹមសារបែបនេះថា “អាណិតគាត់ពេលឈឹគ្មានលុយព្យាបាល ហុឺ…! តារាកំប្លែង អ្នកនាង សំប៉ូលីដា ! ពេលនេះគាត់មានជំងឺទឹកនោមផ្អែម និងដំបៅក្រពះធ្ងន់ធ្ងរ ! គាត់ត្រូវចំនាយថវិការមួយថ្ងៃ ៥០$ តែគាត់គ្មានថវិការព្យាបាលទេ ព្រោះគាត់ច្រៀងនៅហាងបានតែ១ខែ៣០០$ ណាមួយពេលនេះធ្លាក់ខ្លួនឈឺទៅច្រៀងហាងមិនកើត គ្មានលុយព្យាបាលទេ ! សូមបងប្អូនមិត្តសិល្បៈជួយគាត់ម្នាក់បន្តិចៗផងដើម្បីអោយគាត់បានលុយទៅព្យាបាលជំងឺផង ! ។អ្នកនាង សំប៉ូលីដា បាននិយាយ ថា រាល់ថ្ងៃច្រៀងបានតែ១ខែ ៣០០$ទេ ត្រូវចិញ្ចឹម្តាយផង ចិញ្ចឹមកូនផង ចាយវាយប្រចាំថ្ងៃផងចឹងវាមិនសល់ទេប្អូនជីវ៉ាអើយ ណាមួយបងចាស់ផង មិនសូវមានអ្នកហៅថតឬហៅឡើងឆាកឡើយ”៕

ប្រភព ៖  KBN Komsan