ប្រទេសវៀតណាម៖ កាលពីថ្ងៃអង្គារ តុលាការបានបើកសវនាការ ក្នុងស្រុកឌុងមិញចូវ ដើម្បីជំនុំជម្រះក្ដីរឿងលោកគ្រូ ង្វៀនហួងញឹត អាយុ៣៩ឆ្នាំ ដែលជាអតីតគ្រូបង្រៀននៅវិទ្យាល័យមជ្ឈឹមមិញ។

យោងតាមច្បាប់ក្នុងប្រទេសវៀតណាមបានបញ្ជាក់ថា លោកគ្រូញឹត និងត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៧ឆ្នាំ ពីបទរួមភេទជាមួយមនុស្សដែលមានអាយុចន្លោះពី១៣ទៅ១៦ឆ្នាំ និងបានបំពានលើមនុស្សដែលមានអាយុក្រោម១៦ឆ្នាំ។

តាមការចោទប្រកាន់ លោកគ្រូ​ញឹត ជាមនុស្សម្នាក់បានប្រើប្រាស់កម្មវិធីបណ្ដាញសង្គមដែលស្រលាញ់ភេទដូចគ្នាកាលពីខែមិថុនា ឆ្នាំ២០១៩ បន្ទាប់មកលោកបានរកឃើញថា L.G.L. ក៏ជាសមាជិកម្នាក់នៅក្នុងកម្មវិធីនោះដែរ។ដោយឡែក L ជាសិស្សរៀននៅថ្នាក់ទី៩ នៃអនុវិទ្យាល័យភឿកមិញ ហើយ លោកគ្រូញឹត ក៏ជាគ្រូបង្រៀននៅទីនោះ។

មុនពេលកើតហេតុ “លោកគ្រូញឹត បានប្រើ L ឲ្យទៅសម្អាតបន្ទប់ពិសោធន៍ ហើយលោកបានធ្វើសកម្មភាពមូយដោយបន្លំឲ្យ L ប៉ះប្រដាប់ភេទរបស់លោក។ ក្រោយមកលោក បានបញ្ជាឲ្យ L ត្រឡប់ទៅថ្នាក់រៀនវិញ បន្ទាប់ពីដឹងថា មានមនុស្សនៅក្រៅបន្ទប់់។ រំលងមួយសប្ដាហ៍ក្រោយមក លោកគ្រូញឹត បានទូរស័ព្ទទៅក្មេងប្រុសនោះ ឲ្យមកផ្ទះរបស់គាត់ដើម្បី ជួយគាត់យកឯកសារមួយចំនួនទៅសាលារៀន។ នៅពេលដែល L បានមកដល់ផ្ទះភ្លាម លោកក៏បានសុំក្មេងប្រុសនោះរួមភេទជាមួយ។ក្រៅពីរួមភេទជាមួយកូនសិស្សឈ្មោះ L រួចមក លោកគ្រូញឹត ក៏ធ្លាប់បានរួមភេទជាមួយក្មេងប្រុសសិស្សសាលាពីរនាក់ផ្សេងទៀតដែរ កាលពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ២០១៩ ។

ខណៈពេលដែលហេតុកាណ៍នេះបានបែកធ្លាយមក ពួកសិស្សទាំងអស់ដែលត្រូវបានគ្រូញឹត រួមរក្សសុទ្ធតែសិស្សនៅក្នុងសាលា ភឿកមិញ។ បន្ទាប់មក ក្រុមប៉ូលិស បានធ្វើប្រតិបត្តិការចាប់ខ្លួន លោកគ្រូម្នាក់នេះ នៅក្នុងខែមិថុនា ឆ្នាំ២០២០។យ៉ាងណាមិញ​​ក្រៅពីទោសជាប់ពន្ធនាគារលោកគ្រូញឹត ត្រូវបង់សំណងជាទឹកប្រាក់ចំនួន ១០ លានដុង (៤៣៦ ដុល្លារអាមេរិក) ដល់ជនរងគ្រោះម្នាក់ៗ។

ប្រភព៖ http://tuoitrenews