ភ្នំពេញ ៖ បណ្តាអ្នកគាំទ្រ ក៏ដូចជាមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលលេចមុខរបស់បុរសម្នាក់នៅក្នុងបណ្តាញសង្គម Tik Tok ដែលបានចេញមកច្រៀងត្រាប់តាមបទចម្រៀងរបស់លោក ខេមរៈ សិរីមន្ត ខណៈដែលបុរសម្នាក់នោះពិតជាមានមុខមាត់ដូចទៅនឹងលោក ខេមរៈ សិរីមន្ត ជាខ្លាំង ហាក់ដូចជាកូនភ្លោះថែមទៀតផង។


ហើយអ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ គេសង្កេតឃើញមានបណ្តាអ្នកគាំទ្រជាច្រើនហាក់ដូចជាមានការនឹកស្មានមិនដល់រហូតដល់សួរទៅបុរសនោះថាតើមានកែកុនសម្រស់អ្វីបន្ថែមដើម្បីឲ្យដូចទៅនឹងលោក ខេមរៈ សិរីមន្ត ដែរឬទេ? ស្រាប់តែបុរសរូបនោះបានចេញវីដេអូថា ខ្លួនមិនបានកែកុនអ្វីនោះទេ គឺមុខមាត់របស់លោកកើតមកបែបនេះ ជាលក្ខណៈធម្មជាតិទាំងអស់៕