ភ្នំពេញ ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយខណៈដែលភរិយារបស់លោក សុវណ្ណ រិទ្ធី ដែលជាចាងហ្វាងកាសែតក្នុងស្រុកមួយ បានពោលពាក្យសង្កត់ធ្ងន់ៗមួយចំនួនទៅកាន់ស្វាមីរបស់ខ្លួនខណៈដែលលោកស្រី មាស សុជាតា បានលើកឡើងថាស្វាមីរបស់ខ្លួនគឺលោក សុវណ្ណ រិទ្ធ​ ហាក់នៅមិនទាន់មកជួបខ្លួននៅឡើយទេតាំងតែពីលោកបានលាចាកសិក្ខាបទមក។


អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតគេក៏សង្កេតឃើញភរិយា លោក សុវណ្ណ រិទ្ធី តែងតែបង្ហោះសារជារឿយៗដែលធ្វើឲ្យមហាជនមានការងឿងឆ្ងល់ចំពោះបញ្ហាមួយនេះជាខ្លាំង ខណៈដែលមុនពេលលោកមានបញ្ហាគេតែងតែឃើញប្ដីប្រពន្ធមួយគូនេះតែងតែឧស្សាហ៍បង្ហាញភាពផ្អែមល្ហែមនឹងគ្នាមិនដែលដាច់។


ជាក់ស្តែងនៅមុននេះបន្តិចនៅលើគណនីឈ្មោះ Meas Socheata ដែលជាជាភរិយារបស់លោក សុវណ្ណ រិទ្ធី បានបង្ហោះសារមួយដែលមានន័យយ៉ាងដូច្នេះថា “អ្នកឯងមកដោះស្រាយមួយខ្ញុំស្រួលបួលឬក៏ចង់មិច ខ្ញុំលែងទ្រាំជាមួយមនុស្សដូចលោកហើយSovann Rithy”៕