កីឡាករវ័យ ២៩ ឆ្នាំរូបនេះ នឹងអស់កិច្ចសន្យារបស់គាត់នៅខែមិថុនានេះហើយគាត់ត្រូវបានគេរំពឹងថា នឹងចាកចេញពីក្លិបក្រោយចំណាយពេលអស់ ១១ ឆ្នាំតាំងពីនៅថ្នាលយុវជនរហូតបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទឹកដី Santiago Bernabeu ។

ក្លិប មាន់ខ្នាយមាស Spurs ធ្លាប់មានទំនាក់ទំនងជាមួយ Vazquez ទាំងនៅក្នុងរដូវកាលដោះដូរកីឡាកររដូវក្តៅនាពេលថ្មីៗនេះហើយបើយោងទៅតាម Daily Star កូនក្រុមរបស់លោក Jose Mourinho អាចនឹងផ្តល់កុងត្រាដល់ខ្សែបម្រើស្លាបរូបនេះឆាប់ៗនេះ ។

អធិរាជ ស Real Madrid ត្រូវបានគេជឿជាក់ថាបានផ្តល់ជូន Vazquez នូវកិច្ចព្រមព្រៀងថ្មីមួយដើម្បីអោយគាត់ស្នាក់នៅបន្តជាមួយខ្លួន ។ ទោះបីជាយ៉ាងណាក៏ដោយក៏គាត់ចាប់អារម្មណ៍ នឹងការប្រកួតប្រជែងថ្មីនៅកន្លែងផ្សេងទៀតហើយឥឡូវនេះគាត់កំពុងពិចារណាជម្រើសរបស់គាត់ ។

Vazquez បានបង្ហាញខ្លួនជាង ២៣០ ប្រកួតឱ្យក្រុម Real Madrid ដោយឈ្នះពាន La Liga ២ ដងក៏នឹងពាន Champions League ៣ ដង។

ប្រភព៖ KBN Komsan