កាលពីម្សិលមិញ ក្លឹបដែលជោគជ័យជាងគេបង្អស់នៅលីគកំពូលកម្ពុជាគឺក្លឹបភ្នំពេញក្រោនបានបង្ហាញនៅឯកសណ្ឋានថ្មីរបស់ខ្លួនដែលត្រៀមប្រើប្រាស់សម្រាប់រដូវកាលថ្មីនេះ៕ គ្រាន់តែបង្ហាញរូបរាងឯកសណ្ឋានថ្មីភ្លាម មាន Page នៅក្នងបណ្តាញសង្គម Facebook មួយបានបាននិយាយថា”ងាប់ហើយ ដៃ គូរ ខ្លាស៊ីគោផងមិចចំលងតាមគ្នាអញ្ចឹង? ចេញអញ្ចឹងមកfan បឹងកេតសើចងាប់”៕ ក្រោយមកអ្នកគាំទ្រភ្នំពេញក្រោនបានសម្តែងការមិនពេញចិត្ត និងចេញមុខមកបកស្រាយដោយបានលើកឡើងផ្សេងៗគ្នាថា “នេះជាប្រវត្តិកាលរចនារបស់អាវ គឺបូកបញ្ចូលគ្នា ដោយសូមនាំគ្នាមើលវិដេអូដំបូងមកវិញ … គេបានយកអាវគ្រប់ឆ្នាំយកមកកែហើយអោយចេញជាម៉ូដសម័យថ្មី… បើចង់ដឹងច្បាស់ ជួយមើលវិដេអូដែលគេផុសអោយមើលមុនគេនុងផង… ហើយបើនិយាយពី Copy មានតែ Copy ពីក្រោនវិញទេ… កុំតែស្ករជាមួយពួកកង្កែបពេក..អោយចេះរស់នៅក្នុងសម័យ២០២១មួយផង …. បើយកបេះដូងមកមើល.. នោះអ្នកនឹងមានអារម្មណ៍ថា អស្ចារ្យ….”៕ ភ្នំពេញក្រោន នៅក្នុងរដូវកាលនេះជាក្រុមដំបូងដែលបង្ហាញឯកសណ្ឋានថ្មីក្នុងរដូវកាលនេះ៕ គួរបញ្ជាក់ផងដែរ លីគកំពូលកម្ពុជានិងត្រលប់មកវិញនៅក្នុងសប្តាហ៍នេះ៕

ស្វែងយល់ពីអត្ថន័យឯកសណ្ឋានថ្មីរបស់ក្លិបភ្នំពេញក្រោន:

ប្រភព៖ KBN Komsan