រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៤នាក់ថែមទៀត ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ នៃ «ព្រឹត្តិការណ៍២០កុម្ភៈ»។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ទាំង៣៤នាក់នេះ គឺជនជាតិខ្មែរចំនួន១៥នាក់ ជនជាតិចិន ១៧នាក់ និងជនជាតិវៀតណាមចំនួន២នាក់ ដែលនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ចំណែក អ្នកជាសះស្បើយមានចំនួន៣នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី២នាក់ និងជនជាតិចិនម្នាក់ ដែលបានធ្វើដំណើរមកពីក្រៅប្រទេស៕