ប្រទេសឥណ្ឌូនេស៊ី៖ យោងតាមសម្ដីមន្រ្តីនៃគ្រោះមហន្តរាយបាននិយាយថា ភ្នំភ្លើង Mt Sinabung បានផ្ទុះឡើងកាលពីថ្ងៃអង្គារ ស្ថិតនៅក្នុងខេត្ត Sumatra ភាគខាងជើងនៃប្រទេស ឥណ្ឌូនេស៊ី បាននាំយកផេះមួយចំនួននិងផ្សែងដែលមានរយៈកម្ពស់ប្រហែល ៧គីឡូម៉ែត្រ។

បើយោងតាមមជ្ឈមណ្ឌលភ្នំភ្លើងនិងភូគព្ភសាស្ត្រ បានបញ្ជាក់ថា ការផ្ទុះចុងក្រោយបង្អស់នៃភ្នំភ្លើងគឺមានរយៈកម្ពស់ ២.៤៦០ ម៉ែត្រ ដោយវាមានភាពសកម្មក្នុងឆ្នាំ ២០១០ បន្ទាប់ពីវាបានអសមត្ថភាពអស់រយៈពេល ៤០០ឆ្នាំ។ដោយឡែក ការផ្ទុះចុងក្រោយរបស់ភ្នំភ្លើងបានចាប់ផ្ដើមក្នុងឆ្នាំ២០១៣ ព្រមទាំងមិនមានរបាយការណ៍ណាមួយដែលបង្ហាញថាមានអ្នករបួសនោះទេ។

យ៉ាងណាមិញ ចំពោះប្រជាជនដែលបានរស់នៅតំបន់ក្បែរនោះ ត្រូវបានតម្រូវឲ្យមានការសម្អាតតាមតំបន់ ហើយត្រូវពាក់ម៉ាស់ដម្បីការពារពួកគេពីផ្សែង និងលំហូរកកៗ។ ទោះជាយ៉ាងណា ភ្នំភ្លើង នៅតែស្ថិតក្រោមស្ថានភាពប្រកាសអាសន្នកម្រិត៣ ឬអាចកម្រិតខ្ពស់បំផុតទី២ ដែលបានកើតឡើងតាំងពីឆ្នាំ ២០១៩។

កាលពីឆ្នាំ ២០១៤ ការផ្ទុះភ្នំភ្លើង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់ បន្ទាប់ពីមានពពកផេះក្តៅហ៊ុំព័ទ្ធភូមិក្បែរៗ នោះ៕

ប្រភព៖ http://BangkokPost.com