ក្រុមមេឃខៀវមិនទាន់ស្គាល់ទាន់ពាក្យថាចាញ់នោះទេ ក្នុងចំណោម ២១ ប្រកួតចុងក្រោយ និងទើបតែបន្តឈ្នះ ៤-១ ទៅលើក្រុមកញ្ជ្រោង Wolves៕  ការប្រកួតនេះប្រព្រឹត្តទៅបានតែ ១៥ នាទី កីឡាករ Leander Dendoncker របស់ Wolves បានធ្វើអោយចូលទីខ្លួនឯង លុះឈានដល់វគ្គទី២ នាទី ៦១ ខ្សែការពារ Coady បានរកគ្រាប់បាលតាមស្មើមកវិញអោយក្រុមកញ្ជ្រោង៕ រឿងដែលគួរអោយភ្ញាក់ផ្អើលនោះគឺ សល់ពេលត្រឹមតែជាង ១៥នាទីប៉ុណ្ណោះ ក្រុមរបស់លោក pep រកបារហូតទៅដល់ ៣គ្រាប់ ពោលគឺ Jesus រកបានពីរគ្រាប់នៅនាទី ៨០ និង ៩០+៣ ចំណែក Mahrez រកបាននៅនាទី ៩០៕

ជ័យជំនះនេះវាធ្វើអោយក្រុម Manchester City បន្តឈរលើកំពូលតារាង Premier League ដោយមាន ៦៥ពិន្ទុ តាមពីក្រោយដោយក្រុមបិសាចក្រហម Manchester United មានត្រឹមតែ៥០ ពិន្ទុ៕