រាជធានីភ្នំពេញ៖ នាយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ មានករណីបុរសម្នាក់ ត្រូវបាននារីរកស៊ីផ្លូវភេទប្រើល្បិចលួចយកទូរស័ព្ទ រត់ចេញពីផ្ទះសំណាក់បាត់ស្រមោលឈឺង ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល​ស្ថិត​នៅ​ផ្ទះសំណាក់​ B9 ស្ថិត​ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ។

ប្រភពព័ត៌មានបឋមបានឲ្យដឹងថា បុរសដែលជាជនរងគ្រោះខំទុកចិត្តនារីរកសុីផ្លូវភេទ​ មុននិងយកមកគេង​ នាំទៅហូបគុយទាវ​ ពងទាកូន​ ទឹកក្រឡុក​ ថែមទាំង​អោយថ្លៃសេវា១៥ដុល្លារមុនទៀត​ ស្រាប់តែបុរសចូលងូតទឹក​នារីប្រេីល្បិចទៅទិញស្រោម​ ឆ្លៀតឱកាស​បានលួចយកទូរសព្ទទៅបាត់ស្រមោល​តែម្ដង ៕