ភ្នំពេញ៖ ទឹក​ក្រូច​អាយស៍​ IZE​ សូម​អរគុណ​ និង​អបអរ​សាទរ​​គម្រប់​ខួប១ឆ្នាំ ដែល​ SmallWorld SmallBand​ ក្រុមតូច ក្លាយ​ជាទូតសុឆន្ទៈ​តំណាងទឹកក្រូចអាយស៍ IZE ។

https://1.bp.blogspot.com/-s-WUMNaWoaI/YD4FdVc20nI/AAAAAAAAgqA/6WfEqyqa_MoRiP1aCHhJVvr-qFAvSLruQCLcBGAsYHQ/s2048/ICE-Hybrid4146.jpgក្នុង​នោះ​ ទឹក​​ក្រូចអាយស៍​ IZE ក៏​​​ចូលរួម​​ត្រេកអរ​ដល់​ SmallWorld SmallBand​ ក្រុមតូច សម្រាប់​ការ​បន្ត​ជា​ទូត​សុឆន្ទៈ​តំណាង​ទឹក​ក្រូច​អាយស៍ IZE ក្រោយបានរួមសហការគ្នាក្នុងការ​ពាំនាំយកភាពសប្បាយរីក​រាយ​ និង​អស្ចារ្យ​ជាច្រើនកន្លងមក​រួម​មាន​ ការបង្កើតបទចម្រៀង​ថ្មីៗ​ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ការ​ចូល​រួម​កម្មវិធី​ផ្សេងៗ​ សម្រាប់​ជាទ​ស្សនីយភាព និង​ជា​ទីសណ្តាប់​របស់​អ្នកគាំទ្រ និងអ្នកនិយមពិសាទឹកក្រូច​អាយស៍ IZE អស់​រយៈពេលមួយឆ្នាំ​មក​នេះ។

https://1.bp.blogspot.com/-Kq4RftQX5fY/YD4FdJKKEkI/AAAAAAAAgp4/HNNdFH_4r5E7MNeQhcemD_4E4MZ6YeBCwCLcBGAsYHQ/s2048/IMG_2377.JPGតារាចម្រៀងស្រីតែម្នាក់គត់​ក្នុងក្រុម កញ្ញា កេសរ បានបង្ហាញអារម្មណ៍រំភើប​ថា៖ «ការរួម​ដំណើរ​ជាមួយទឹក​ក្រូច​អាយស៍ IZE រយៈ​ពេល​មួយឆ្នាំនេះ គឺពិតជាបទពិសោធន៍មួយដ៏អស្ចារ្យ​ណាស់ ព្រោះ​យើង​បាន​បង្កើត​ព្រឹត្តការណ៍​ថ្មីៗជាច្រើនរួមគ្នា​សម្រាប់​អ្នក​គាំទ្រ ហើយអ្វីដែលពិសេសជាងនេះ គឺ SmallWorld SmallBand​ ក្រុមតូច នៅ​តែ​បន្តជាទូតសុឆន្ទៈតំណាងទឹកក្រូចអាយស៍ IZE ព្រោះ​យើងដឹងថា ការបន្ដ​ដំណើរ​លើវិថីជាមួយគ្នានេះ ប្រៀបដូចជាការ​បង្កើត​បទពិសោធន៍​ថ្មីៗ ប្លែក​ៗ សម្រាប់ការអភិវឌ្ឍទេពកោសល្យបន្ថែម​មកលើក្រុមយើងផងដែរ»។

https://1.bp.blogspot.com/-V2Qyiam4xFQ/YD4FdBfcixI/AAAAAAAAgp8/x0PeMUBV-aoRzHt-SRD7QKYsQy_V-0GUwCLcBGAsYHQ/s2048/IMG_2379.JPG

លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «យើង​ពិត​ជា​អរគុណ SmallWorld SmallBand​ ក្រុមតូច សម្រាប់ការសហការដ៏ល្អជាមួយទឹកក្រូចអាយស៍ IZE កន្លងមកនេះ ហើយក៏រីករាយស្វាគមន៍ SmallWorld SmallBand ក្រុមតូច សម្រាប់ការបន្តដំណើរជាមួយទឹកក្រូចអាយស៍ IZE ។ យើងសង្ឃឹមថា ការបន្តទំនាក់ទំនងមួយនេះ នឹងអាចពាំនាំអ្វីដែលរំភើប​ប្លែកៗខុសពីមុន ជូនដល់អ្នកគាំទ្រ និងអ្នកនិយមពិសាទឹកក្រូចអាយស៍ IZE ជាក់ជាមិនខាន»៕