រាជធានីភ្នំពេញ៖ ផ្សារទំនិញ ជីប ម៉ុង Supermarkets និង Express ទាំង ៧ សាខា ប្តេជ្ញាការពារ និង ផ្តល់ អោយអតិថិជននូវសុវត្តិភាពខ្ពស់បំផុតក្នុងបរិវេណផ្សារទំនិញរបស់ខ្លួន តាមរយៈការ សម្អាតមេរោគជាប្រចាំតាមបច្ចេកទេសណែនាំដោយក្រសួងសុខាភិបាល។

លោក ឡូរ៉ង់ ហែមលេត (Laurent Hemlet) នាយកប្រត្តិបត្តគ្រប់គ្រងផ្សារទំនិញជីប ម៉ុង បានមានប្រសាសន៍ថា “ផ្សារទំនិញជីប ម៉ុង កន្លងមក តែងយកចិត្តទុកដាក់ទៅលើសុខមាលភាព និង សុវត្តិភាព អតិថិជនយើងជាប្រចាំ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ យើងមិនបានភ្លេចខ្លួនពីជម្ងឺឆ្លងដែលកំពុងរាតត្បាតទូរទាំងសកលលោកឡើយ។”

លោកបន្តទៀតថា “យើងធ្វើការសម្អាតបរិេវណផ្សារទំនិញរបស់យើងគ្រប់សាខាគ្រប់ ច្រកល្ហក់ ដោយក្រុមការងារសម្អាត និង បច្ចេកទេសដែលណែនាំ ដោយក្រសួងសុខាភិបាល លើសពីនេះ ទៀតសោត រាល់អតិថិជនចេញចូលផ្សារទំនិញរបស់យើងតម្រូវអោយលាងដៃ នឹងទឹកអាកុល ឬជែល វាស់កម្តៅ និង ពាក់ម៉ាសមុនចូលក្នុងផ្សារទំនិញជីប ម៉ុង សាខា នីមួយៗ។”

លោកបន្ថែមទៀតថា “ចំណែកឯបុគ្គលិក និង ដៃគូរផ្គត់ផ្គង់ទំនិញ ឬភ្នាក់ងារដឹកជញ្ជូន ក៏តម្រូវ អោយធ្វើដូចគ្នាផងដែរ ដោយមិនមានការលើកលែងណាមួយជាដាច់ខាត ហើយយើងក៏បាន ផលិតនៅវីដេអូ និង ជាច្រើន ដើម្បីធ្វើការផ្សព្វផ្សាយពីវិធានការ ការពារខ្លួនពីជម្ងឺឆ្លង នៅលើ ទំព័រហ្វេសប៊ុករបស់យើងយ៉ាងទូលំទូលាយផងដែរ ដូច្នេះខ្ញុំអាចបញ្ជាក់បានថា សុវត្តិភាព របស់អតិថិជន ដែលចូលមកទិញទំនិញឬម្ហូបអាហារ ក្នុងផ្សារទំនិញរបស់យើងគឺត្រូវបានយក ចិត្តទុកដាក់ខ្ពស់បំផុត។”

លោកក៏បានអោយយោបល់ផងដែរថា បើលោកអ្នកកំពុងសង្ស័យ ឬធ្វើចាត់តាឡីសក្តិខ្លួនឯង ហើយត្រូវការម្ហូបអាហារ ឬទំនិញប្រើប្រាស់ប្រចាំថ្ងៃ លោកអ្នកក៏នៅតែអាចបញ្ជាទិញទំនិញ របស់យើងបានតាមរយៈកម្មវីធីដឹកជញ្ជូនទំនិញដល់ផ្ទះ Online Delivery ដែលមានដូចជា Food Panda, Nham 24, Bloc, Grab, Muuve និង Grocerdel ជាធម្មតា។

ការបញ្ជាក់របស់លោក ឡូរ៉ង់ ហែមលេត ត្រូវបានធ្វើឡើង ក្រោយពេលក្រសួងសុខាភិបាលបានបញ្ជាក់ថាមិនមានបុគ្គលិកផ្សារទំនិញរបស់លោកណាមួយណាធ្វើតេស្តវិជ្ជមានកូវីដនោះទេ ៕