អ្នកចាំទីរបស់ក្លឹបក្រុមបាល់ទាត់នារីភ្នំពេញក្រោនមានប្រវត្តិកម្សត់គួរឲ្យអាណិត ធ្លាប់ខ្ចីកង់ក្លឹបជិះ ពីផ្ទះជួលម្ដុំផ្លូវ ២០០២ ទៅកាន់ទីលាន RSN ដែលមានចម្ងាយក្បែរ១០គីឡូម៉ែត្រ៕ ក្មេងស្រីវ័យ១៨ឆ្នាំដ៏កម្សត់រូបនេះ បច្ចុប្បន្នបានជាប់ជម្រើសជាតិបាល់ទាត់នារីដូចក្ដីស្រមៃរួចហើយ៕ ប៉ុន្តែឪពុកម្ដាយរបស់គេ កំពុងចង់ឲ្យគេផ្ដោតទៅលើការសិក្សាជាជាងលេងបាល់ទាត់៕ងាកមកកាន់ការធ្វើដំណើរបច្ចុប្បន្ន ស្រីរ័ត្ន មានម៉ូតូមួយគ្រឿង សម្រាប់ទៅហាត់បាល់ហើយ ប៉ុន្តែម៉ូតូនោះគឺជារបស់អ៊ី ដែលឲ្យខ្ចីទេ ដោយសារ​តែឃើញ​ក្មេង​ស្រី​នេះ​គួរឲ្យអាណិតពេក៕ ថ្ងៃខ្លះហាត់ដល់យប់ ហើយជិះកង់តែម្នាក់ឯងមកផ្ទះវិញ ដែលស្រមៃមើលទៅពិតជាបញ្ជាក់ពីការតស៊ូរបស់ប្អូនស្រី៕ឃើញដូច្នេះក្រុមហ៊ុនរថយន្ត MG Cambodia បានឧបត្ថម្ភម៉ូតូមួយគ្រឿងម៉ាក Honda Today និងកុំព្យូទ័រយួរដៃម៉ាក Asus មួយគ្រឿងដល់យុវនារីតស៊ូរូបនេះ៕

ក្រុមហ៊ុន MG Cambodia ជាក្រុមហ៊ុនរថយន្តយីហោរបស់ប្រទេសអង់គ្លេសដែលមានប្រវត្ថិតាំងពីឆ្នាំ1924 ហើយក្រុមហ៊ុនបានបើកអគារតាំងបង្ហាញរថយន្តរបស់ខ្លួនតាំងពីឆ្នាំ2011 ហើយសព្វថ្ងៃនេះក៏មានលក់រថយន្តប្រភេទ sedan MG 6, crossover MG ZS, SUV MG RX5 & MG HS និង SUV 7 កៅអី MG RX8។ រថយន្តMGពិតជាមានការគាំទ្រជាខ្លាំងពីសំណាក់បងប្អូនប្រជាជនកម្ពុជាច្រើនផងដែរ ដោយរថយន្ត MG បានផ្តល់ជូននូវតម្លៃសមរម្យ គុណភាពខ្ពស់ ការសន្សំសំចៃ និងបច្ចេកវិទ្យាទំនើប៕ មិនតែប៉ុណ្ណោះទេក្រុមហ៊ុនរថយន្តយីហោអង់គ្លេសនេះតែងតែចុះជួយដល់ប្រជាជនកម្ពុជាដែលបានជួបការលំបាក ដូចជា គ្រោះទឹកជំនន់ ឧបត្ថម្ភសម្ភារៈសិក្សាដល់មណ្ឌលកុមារកំព្រា ក៏ដូចជាជួយដល់យុវនារីខាងលើដែលកំពុងជួបការលំបាកទាក់ទងនឹងការសិក្សា ជាពិសេសក្នុងកំឡុងវិបត្តិកូវីដ19នេះ។ ដែលទាំងអស់នេះហើយជាសកម្មភាពគំរូមួយរបស់ក្រុមហ៊ុនឯកជនក្នុងស្រុក ហើយសម្មភាពនេះក៏បានបង្ហាញពីកិច្ចការយកចិត្តទុកដាក់ដល់ប្រជាជនកម្ពុជា ជាពិសេសគឺយុវសិស្សដែលកំពុងមានកង្វះខាតផ្នែកសិក្សា៕