បាល់ទាត់លីគកំពូលកម្ពុជានឹងត្រលប់មកវិញនៅក្នុងសប្តាហ៍នេះ ក៏ប៉ុន្តែមិនអនុញ្ញាតអោយអ្នកគាំទ្រចូលទស្សនានោះទេ៕ ស្របទៅតាមគណៈកម្មការប្រកួតបាលទាត់កម្ពុជា ហៅកាត់ថា​ CNCC បានប្រកាសថានឹងផ្អាកមិនអោយមានទស្សនិកជនចូលទស្សនាផ្ទាល់នៅកីឡដ្ឋាន ក្នុងការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ ជាបណ្តោះអាសន្ន៕

ការប្រកាសនេះ ក៏មានការប្រតិកម្មពីសំណាក់អ្នកគាំទ្របាលទាត់នៅក្នុងប្រទេសកម្ពុជាផងដែរ ដោយមនុស្សភាគច្រើនលើកឡើងថា” កន្លែងផឹកសុី ឬកន្លែងជួបជុំផ្សេងដែលបង្កភាគងាយស្រួលក្នុងការរីករាលដាលជម្ងឺឆ្លង ហាក់បីដូចជាឃើញនៅបន្តបើកជាច្រើនកន្លែង ហេតុអ្វីមិនអនុញ្ញាតអោយអ្នកគាំទ្រចូលត្រឹមមកទស្សនាបាល់ទាត់”៕ យ៉ាងណាមិច ក្នុងនាមយើងជាអ្នកគាំទ្របាល់ទាត់នៅលីគកំពូលកម្ពូជាសូមអត់ធ្មត់បន្តិច និងបន្តការគាំទ្រដល់វិស័យកីឡាជាតិទាំងអស់គ្នា៕

ប្រភព និង ព័ត៌មានបន្ថែម :CNCC គណៈកម្មការប្រកួតបាលទាត់កម្ពុជា