(FILES) In this file photo taken on January 20, 2017, a traditional cock fight takes place at the Jonbeel Mela festival in the Morigaon district of Assam, some 60 km from Guwahati. - A rooster fitted with a knife for an illegal cockfight in southern India has killed its owner and police said on February 27 they have launched a manhunt. (Photo by Biju BORO / AFP)

បរទេស៖ បុរសជនជាតិឥណ្ឌាម្នាក់ រៀបចំដាក់មាន់បញ្ជល់របស់ខ្លួន នៅក្នុងសង្វៀនបញ្ជល់ ស្រាប់តែមាន់របស់គាត់ហក់ ចាក់មួយខ្នាយ ត្រូវចំក្រលៀន បណ្ដាលឲ្យស្លាប់មួយរំពេច។

បើតាមសារព័ត៌មាន India Today បានផ្សាយ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ថា ​ហេតុការណ៍មិនគួរឲ្យជើងនេះ​បានកើតឡើង នៅភូមិដាច់ស្រយាលមួយ ស្ថិតក្នុងរដ្ឋ Telangana នាភាគខាងត្បូង នៃប្រទេសឥណ្ឌា។ នៅតំបន់​នោះ តែងតែមានការបញ្ជល់​មាន់ ហើយសកម្មភាពបែបនេះ ត្រូវបានគេចាត់ទុកថា ជាសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់។

ប្រភពព័ត៌មានដដែល បានបន្ដថា មុនពេលកើតមានឧបទ្ទវហេតុបែបនេះ ជនរងគ្រោះបានកាន់មាន់របស់គាត់ រៀបចំសម្រាប់ការបញ្ជល់មាន់។ ប៉ុន្ដែនៅពេលលែងដមាន់ឲ្យជល់គ្នា ស្រាប់តែមានបានហក់វាយមួយខ្នាយ បណ្ដាលឲ្យត្រូវចំក្រលៀន  មុតជាប់នឹងខ្នោយប្រវែងប្រមាណ​ ៧,៥ សង់ទីម៉ែត្រ ធ្វើឲ្យម្ចាស់រងរបួសធ្ងន់។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់​​មន្ទីរពេទ្យ។ ​ ដោយសារផ្លូវមានចម្ងាយឆ្ងាយ ហើយគួបផ្សំនឹងមានភាពយឺតយ៉ាវផងនោះ ទើបធ្វើឲ្យ​​ជនរងគ្រោះ​ស្លាប់ មុនពេលទៅដល់មន្ទីរពេទ្យ។

បើតាមអាជ្ញាធរឥ ណ្ឌាបានបញ្ជាក់ថា មានមនុស្សចំនួន១៥នាក់ផ្សេងហើយ បានស្លាប់ដោយសារ​ពាក់ព័ន្ធនឹងករណីបញ្ជល់​មាន់ខុសច្បាប់នេះ។ នៅពេលនេះ​​ ប៉ូលិស​កំពុងតែតាមចាប់ខ្លួនក្រុមអ្នកបញ្ជល់ នាំទៅកាត់ទោសតាមផ្លូវច្បាប់​៕