បុរសជនជាតិរុស្សុីវ័យ ៥៤ឆ្នាំនេះចូលចិត្តធ្វើដំណើរកម្សាន្តតាមសមុទ្រណាស់ ដោយពេលនេះគាត់កំពុងបញ្ជាទិញនាវាមួយទៀតមានតម្លៃប្រមាណជា ៤៣០លានផោន ដែលអាចនឹងសាកសង់រួចក្នុងឆ្នាំនេះ៕ នាវានេះ ប្រវែងប្រហែល ១៤០ម៉ែត្រ និងមានឧទ្ធម្ភាគចក្រមួយគ្រឿងផងដែរ៕ លោក Roman Abramovich ត្រូវបានគេជឿជាក់ថាលោកនឹងបំពាក់បច្ចេកវិទ្យាចុងក្រោយទំនើបៗ និង ជាពិសេសប្រព័ន្ធការពារមីស៊ីល ដើម្បីការពារខ្លួនលោកនៅលើនាវានេះ៕
ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News
គួរបញ្ជាក់ផងដែរកាលពីឆ្នាំ ២០១០ លោក Roman បានទិញនាវាមួយមានតម្លៃ ៣០០លានផោន ដោយបានបំណាក់ជាមួយប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរយៈចម្ងាយខ្លី អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ កញ្ចក់នៅលើនាវានេះ សុទ្ធតែការពារគ្រាប់ទាំងអស់៕
ប្រភព: TheSun