ក្រុមអធិរាជាសរបានបើកទ្វារកីឡាដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុម Real Sociedad ក្នុងក្របខ័ណ្ឌលីគកំពូលអេស៉្បាញ (La Liga) សប្តាហ៍ទី ២៥៕ ការប្រកួតអូសបន្លាយរហូតដល់វគ្គទី២ នាទី៥៥ ទើបក្រុមភ្ញៀវ Real Sociedad រកបានមួយគ្រាប់មុនដោយកីឡាករ Portu និងរៀបចប់ការប្រកួតទៅហើយពោលគឺនៅនាទី ៨៩ ខ្សែប្រយុទ្ធវ័យក្មេង Vinicius jr បានរកគ្រាប់តាមស្មើមកវិញ៕

លទ្ធផល ១-១ នេះវាធ្វើអោយ Real Madrid ធ្លាក់មកលេខ ៣ មាន ៥៣ពិន្ទុស្មើក្រុមលេខ ២ Barcelona៕ ដោយការប្រកួតសប្តាហ៍ ២៦ក្រុម Real Madrid និងត្រូវទៅសួរសុខទុក្ខក្រុមកំពូលតារាង AT Madrid៕