តម្លៃប្រេងសាំងក្នុងរាជធានីភ្នំពេញនិយាយដោយឡែក គឺបានបន្តហក់ឡើងជាថ្មីទៀតហើយនៅថ្ងៃទី០១ មីនា ២០២១ ស្របពេលដែលករណីឆ្លងមេរោគកូវីដ១៩ ក៍បាននិងកំពុងកើនឡើងដែរនៅកម្ពុជា ពិសេសរាជធានីភ្នំពេញ ។

យោងតាមសេចក្តីប្រកាសព័ត៏មានរបស់ស្ថានីយប្រេងឥន្ធនៈ PTT បានបង្ហាញថា តម្លៃប្រេងសាំងកាលពីថ្ងៃចន្ទនេះដល់ថ្ងៃទី១៥ មីនា ២០២១ គឺប្រេងម៉ាស៊ូតតម្លៃ៣៣៥០តៀលក្នុង១លីត្រ ប្រេងសាំងធម្មតា ៣៧០០រៀលក្នុង១លីត្រ និងប្រេងសាំងស៊ុបពែរ១លីត្រ៤២០០រៀល ។

ជាការកត់សម្គាល់ ចាប់តាំងពីប៉ុន្មានថ្ងៃក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការឃើញតំណក់ប្រេងដំបូងកាលពីដើមខែមករា ២០២១មក តម្លៃប្រេងសាំងបានហកើឡើងជាបន្តបន្ទាប់មកដល់ថ្ងៃនេះ ។

\

យ៉ាងណា ការឡើងថ្លៃប្រេងសាំងនេះ ត្រូវបានមន្រ្តីជំនាញពន្យល់ថា គឺឡើងតាមទីផ្សារប្រេងអន្តរជាតិ និងសម្តេចតេជោនាយករដ្ឋមន្រ្តី ក៍បានចេញមកពន្យល់ដែរថា ប្រេងរបស់កម្ពុជាដែលបូមបានមានត្រឹមតែប្រមាណ៧០០០បារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ មិនអាចធ្វើឲ្យមានកំណើនសេដ្ឋកិច្ចខ្ពស់បានទេ ហើយប្រេងដែលបូមបានជាប្រភេទប្រេងឆៅដែលត្រូវយកទៅចំរាញ់នៅក្រៅប្រទេស ហើយកម្ពុជាត្រូវបញ្ជាទិញប្រេងពីក្រៅមកវិញតាមតម្លៃទីផ្សារអន្តរជាតិ ៕