បើតាមស្ថិតិបង្ហាញថា ជនជាតិអាស៊ីជាប្រជាជនដែលមានរាងស្គមជាងគេបំផុតនៅលើផែនដី។ ប្រពៃណីនិងទម្លាប់ដើរតួយ៉ាងសំខាន់ ក្នុងការរក្សាភាពស្គម តូច ស្តួចស្តើង យ៉ាងសមសួនសម្រាប់ប្រជាជន អាស៊ី។ ទម្លាប់ទទួលទាន ឥរិយាបទ ទទួលទានប្រភេទអាហារ និងវិធីចម្អិនអាហារសុទ្ធតែមានឥទ្ធិពល ចំពោះរូបរាង ។

១. ជនជាតិអាស៊ីស្រឡាញ់អាហារ តែមិនចូលចិត្តញ៉ាំច្រើនទេ គឺបរិភោគអាហារតិចដើម្បីទ្រទ្រង់រាងកាយ ។
២. ជនជាតិអាស៊ីមានវិធីចម្អិនម្ហូបតាមរយៈការចៀន និងបំពងជាច្រើនប៉ុន្តែនេះ មិនមែនជាវិធីចម្អិនដ៏ ពេញនិយមសម្រាប់ប្រជាជនអាស៊ីឡើយ។ ពោលពួកគេមានវិធីចម្អិនផ្សេងពីនេះទៀត ដូចជាស្ងោរ និង ចំហុយជាដើម ។

៣. ម្ហូបសម្រាប់ជនជាតិអាស៊ី គឺពិបាកស្រម៉ៃដល់ណាស់ថា ពុំមានវត្តមានត្រី និងអាហារសមុទ្រដែល ប្រភេទអាហារទាំងនេះផ្ទុកអាស៊ីតខ្លាញ់ល្អពីធម្មជាតិ អូមេហ្គា៣ ដែលរួមចំណែកដល់ការសម្រកទម្ងន់ ។

៤. ជនជាតិអាស៊ីចូលចិត្តញ៉ាំអម្បូរជ្រក់ធ្វើពីរុក្ខជាតិរួមបញ្ចូល ទាំងអាហារដ៏ពេញនិយម នៅកូរ៉េ គឺគីមឈី ផងដែរដែលជួយដល់ការសម្រកទម្ងន់ជាពិសេសរំលាយខ្លាញ់ក្បាលពោះ ។

៥. ជនជាតិអាស៊ីចូលចិត្តញ៉ាំបន្លែបៃតងច្រើន
៦. បង្អែម ឬអាហារសម្រន់ដែលជនជាតិអាស៊ីចូលចិត្តញ៉ាំភាគច្រើនធ្វើចេញពីអង្ករ សារាយសមុទ្រ និងសណ្តែកក្រហម ក៏ដូចជា គ្រាប់ធញ្ញជាតិ និងផ្លែឈើដែលផ្តល់នូវសុខភាពល្អជាងការញ៉ាំ ចំណិតដំឡូង បំពង នំ cookies និង cakes ជាដើម ។

៧. ជនជាតិអាស៊ីបម្លាស់ទីតាមរយៈការដើរក្នុងចម្ងាយឆ្ងាយជាងពលរដ្ឋនៅអាមេរិកដែលជាធម្មតាធ្វើដំណើរតាមរថយន្ដ។ យ៉ាងណា ទម្លាប់នេះទាក់ទងនឹងដង់ស៊ីតេប្រជាជន ។

៨. ប្រជាជនអាស៊ីក្រៅពីហាត់ប្រាណដោយប្រើកម្លាំងធ្ងន់ៗក៏ចូលចិត្តតាំងសម្មាធិផងដែរដែលជំនួយដល់ ស្មារតីដើម្បីការពារការវិវត្ត នៃជំងឺមួយចំនួនរួមទាំងការធាត់ផងដែរ ៕