ភ្នំពេញ ៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រីប្រចាំទ្រនំហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញវត្តមានជាមួយនឹងឈុតសម្លៀកបំពាក់បុរាណខ្មែរ យ៉ាងសាកសម ដែលធ្វើឲ្យមានការសរសើរមិនដាច់ពីមាត់ពីសំណាក់អ្នកលេងបណ្តាញសង្គម។


តួយ៉ាង តារាចម្រៀងស្រីសំឡេងផ្អែមស្រទន់រូបនេះ បានបង្ហោះរូបភាពជាផ្លូវការមួយចំនួននៅលើបណ្តាញសង្គមហ្វេសប៊ុកផេកផ្ទាល់ខ្លួនប្រកបដោយសម្រស់ដ៏ស្រស់ស្អាតដូចនារីក្រមុំ ក្នុងឈុតប្រពៃណីខ្មែរបុរាណ ដែលមើលទៅពិតជាទាក់ទាញភ្នែកមហាជនឲ្យអូសរំលងមិនបាន គួបផ្សំនឹងរាងយ៉ាងស្រឡូន ស្បែកសរលោង អមជាមួយនឹងទឹកមុខសមជានារីខ្មែរ ធ្វើឲ្យ ឱក សុគន្ធកញ្ញា កាន់ស្រស់ស្អាតមួយកម្រិត។


ក្រោយពីបានឃើញការបង្ហោះរូបភាពពីកំពូលតារាចម្រៀងស្រីខាងលើរួចមក ក៏មានបណ្តាអ្នកគាំទ្រនាងជាច្រើនបានចូលទៅខំមិនសរសើរពីសម្រស់របស់់នាងឥតដាច់ ខណៈដែលនាងពិតជាសាកសមគ្មានទាស់នៅក្នុងឈុតប្រពៃណីខ្មែរបែបនេះ៕