ថៃ ៖ តារាសម្តែងស្រីដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ Sririta Jensen  ត្រូវបានគេដឹងថា តាំងតែពីនាងរៀបការរួចមក នាងតែងតែឧស្សាហ៍បង្ហោះរូប ពីជីវិតស៊ីវីល័យផ្ទាល់ខ្លួនជាប្រចាំ ដែលហាក់ធ្វើឲ្យអ្នកគាំទ្ររបស់នាងភាគច្រើនហាក់ដូចជាកាន់តែជក់ចិត្តក្នុងការតាមដានពីការរស់នៅប្រចាំថ្ងៃរបស់នាងតែម្ដង។


ទោះបីជាយ៉ាងនេះក្ដីតារាស្រីដែលមានមុខមាត់បែបកូនកាត់រូបនេះ ទើបតែធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលជាខ្លាំងតាមរយៈការថតរូបលេងស្ទាយល៍យ៉ាងស្រស់ស្អាតរបស់នាងកមពុងតែមានផ្ទៃពោះ ជាពិសេសគឺការលេងស្ទីលតុបតែងខ្ហលួនយ៉ាងលេចធ្លោជាមួយរូបរាងពរពោះ បានរយៈពេលជាង៣៥សប្តាហ៍របស់នាង ដែលកូនដំបូងផងដែរ។


ក្នុងវ័យ៣៩ឆ្នាំ តារាស្រីនាង Sririta បានគ្រងរ៉ូបពណ៌ខ្មៅ មានសភាពយឺតដោយរំលេចរាងដែលកំពុងតែពរពោះរបស់នាងឲ្យលេចចេញជាអក្សរ​ S ខណៈដែលនាងហ៊ានពាក់ស្បែកជើងកែងចោតខ្ពស់ ធ្វើឲ្យនាងកាន់តែមានសម្រស់ស្រស់ស្អាតម្យ៉ាងតាមបែបស្រ្តីស៊ីវីល័យម្នាក់។


គួរបញ្ជាក់ផងដែរថា បន្ទាប់ពីនាងបានបង្ហោះរូបភាពទាំងនោះនៅលើបណ្តាញសង្គមរួចមកបានធ្វើឲ្យអ្នកអ្នកគាំទ្រនាងជាច្រើនបានចូលតៅខំមិនសរសើរពីសម្រស់ និងជីវិតដ៏ស្តុកស្តម្ភរបស់នាងថែមទៀតផង៕