ប្រសិនអ្នកបានប្រើគ្រប់វិធីហើយ ប៉ុន្ដែអ្នកនៅតែឡើងទម្ងន់ នោះប្រហែលដោយសារតែរាងកាយអ្នកខ្វះវីតាមីនCហើយល។ ការសិក្សាថ្មីមួយបានផ្សារភ្ជាប់ការកង្វះវីតាមីនCជាមួយនឹងការធាត់ ជាពិសេសគឺការឡើងខ្លាញ់នៅបរិវេណក្បាលពោះ។

វីតាមីនC ជួយដុតបំផ្លាញខ្លាញ់ក្នុងរាងកាយរបស់អ្នកយ៉ាងមានប្រសិទ្ធភាព។ ដូចនេះ សម្រាប់នារីៗដែលកំពុងសម្រកទម្ងន់ មិនគួរមើលរំលងត្រង់ចំណុចនេះឡើយ គួរតែត្រួតពិនិត្យវីតាមីនC ឡើងវិញ ហើយប្រសិនបើខ្វះត្រូវទទួលទានអាហារ បន្លែ ផ្លែឈើ ដែលផ្ទុកទៅដោយវីតាមីនC មានដូចជាផ្លែត្របែក ម្ទេសប្លោកពណ៌លឿង ផ្កាខាត់ណាពណ៌ខៀវ ស្រ្ដូប័ររី ប៉េងប៉ោះ និងសណ្ដែកជាដើម៕