ភ្នំពេញ ៖ មហាជនភាគច្រើនតែងតែធ្លាប់បានគិត និងដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរទៅលើតារាសិល្បៈណាដែធ្លាប់លែងលះគ្នា ជាពិសេសអ្នកខ្លះលើកឡើងថាអ្នកសិល្បៈស្រឡាញ់គ្នាត្រឹមតែរយៈពេលមួយឆាវប្រៀបដូចជាភ្លើងចំបើងយ៉ាងដូច្នោះដែរ ហើយអាចនឹងមិនជាប់លាប់ដូចអ្នកដែលស្ថិតនៅក្រៅរង្វង់សិល្បៈ ខណៈជារឿយៗគេតែងតែសង្កេតឃើញតារាសិល្បៈមួយចំនួនច្រើនគូមកហើយដែលបានឈានដល់ការបែកបាក់គ្នា។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

ទោះបីជាយ៉ាងនេះក្ដី ចំពោះតារាសិល្បៈស្រីប៉ុន្មានរូបនេះសុទ្ធតែបានជួបប្រទះការបរាជ័យជាមួយនឹងស្នេហ៍លើកទី១ដូចៗគ្នា ប៉ុន្តែពួកគេហាក់ទទួលបានសេចក្ដីសុខ សុភមង្គលឡើងវិញក្រោយពីពួកគេជួបនូវចំណងស្នេហ៍លើកទី២។

តារាស្រីទាំងនោះមានដូចជា ៖

១. តារាស្រីចម្រុះទេពកោសល្យ អ្នកនាង ខាត់ សុឃីម និងលោក អ៊ិន សុបញ្ញា


២. ពិធីការិនី អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល


៣. តារាកំប្លែង អ្នកនាង កាតុ និង នាយ ខ្យង


៤. កំពូលតារាសម្តែង អ្នកនាង អម្ពរ ទេវី និងស្វាមី


៥. ពិធីការិនី អ្នកនាង ខៀវ សានសាណា និងស្វាមីជនជាតិបរទេស


៦. តារាកំប្លែង អ្នកនាង ខ្ញុង និង នាយ កៃដ