សម្រាប់លោកអ្នកដែលមានកង្វល់ ដោយសារតែសក់ខ្លួនខ្លីពេក និងសម្រាប់អ្នកដែលចង់បានសក់វែង ដើម្បីភាពស្រស់ស្អាតរបស់ខ្លួន ឬឱ្យទាន់កម្មវិធីផ្សេងៗ អាចលែងជាបញ្ហាទៀតហើយ ដោយគ្រាន់តែអនុវត្តតាមការណែនាំខាងក្រោមនេះ ជាមួយនឹងវិធីសាស្រ្តទាំង ៤ យ៉ាង។

១- ប្រេងល្ហុងខ្មែរ ត្រូវបានណែនាំថា មានប្រសិទ្ធិភាពខ្ពស់ ក្នុងការជួយធ្វើឱ្យសក់ដុះលឿន ដោយលោកអ្នកគ្រាន់តែ យកប្រេងល្ហុងខ្មែរ លាយជាមួយប្រេងដូង ប្រេងអូលីវ ឬប្រេងអាល់ម៉ុង (ជ្រើសរើសយកប្រេងមួយណាក៏បានដែរ) រួចយកមកម៉ាស្សានៅលើក្បាល រួចទុកចោលពី ៣០ ទៅ ៤៥ នាទី សឹមកក់សក់នឹងសាប៊ូជាការស្រេច។

២- ប្រទាលកន្ទុកក្រពើ លាយជាមួយក្រូចឆ្មារ ទុកចោល ២០ នាទីសិន សឹមយកមកម៉ាស្សាលើសក់។ អនុវត្តវិធីសាស្រ្តនេះឱ្យបាន ២ទៅ៣ ដងក្នុងមួយសប្ដាហ៍នោះសក់របស់លោកអ្នកនឹងដុះលឿនខុសពីធម្មតា។

៣- ចំពោះទម្លាប់រស់នៅប្រចាំថ្ងៃ ក៏ជាមូលហេតុដែលអាចធ្វើឱ្យសក់ដុះវែងផងដែរ ដូចជា ព្យាយាមរកវិធីសាស្រ្តផ្សេងៗ ដើម្បីធ្វើឱ្យខ្លួនឯងស្រស់ស្រាយ កុំតានតឹងក្នុងអារម្មណ៍ច្រើនពេក។

៤- ការម៉ាស្សា ដោយគ្រាន់តែយកប្រេង (ប្រភេទប្រេងដែលអាចយកមកម៉ាស្សាលើសក់បាន) មកលាបលើសក់រួចធ្វើការម៉ាស្សាថ្នមៗប្រមាណ៥នាទីយ៉ាងយូរ រួចលាងជម្រះជាមួយទឹកត្រជាក់វិញជាការស្រេច៕