ប្រជាពលរដ្ឋមួយចំនួនដែលទៅលំហែរកាយនៅមាត់ទន្លេកោះពេជ្រ បានសម្តែងការងឿងឆ្ងល់ចំពោះការចាក់លុបច្រាំងទន្លេត្រើយខាងកើតពីកោះនរាឆ្ពោះមកកាន់ស្ពានច្បារអំពៅ ស្ថិតក្នុងខណ្ឌច្បារអំពៅ ថាតើមានច្បាប់អនុញ្ញាតពីសមត្ថកិច្ចជំនាញពាក់ព័ន្ធឬក៍យ៉ាងណានោះទេ ? ។

ប្រជាពលរដ្ឋដែលឃើញការចាក់លុបច្រាំងទន្លេដើម្បីពង្រីកផ្ទៃដីនៅចំណុចខាងលើបានដាក់ការសង្ស័យថាមិនមែនជារបស់ក្រុមហ៊ុន OCIC គឺអាចជារបស់បុគ្គលមានទ្រព្យសម្បត្តិ ឬក៍មានអំណាចណាមួយ ព្រោះសកម្មភាពចាក់លុបនេះ ហាក់ប្រព្រឹត្តទៅដោយរលូន ដោយមិនមានការរារាំងណាមួយពីអាជ្ញាធរពាក់ព័ន្ធនោះទេ ។

នៅរសៀលថ្ងៃទី២៧ កុម្ភៈ ២០២១នេះ KBN News មិនអាចរកការសុំអត្ថាធិប្បាយបំភ្លឺបានទេពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក៍ដូចជាអ្នកពាក្យសាលារាជធានីភ្នំពេញ ៕