ពិតជារំភើបអស្ចារ្យមែនទែន ក្រោយពេលដែលធនាគារ អេស៊ីលីដាកំពុងធ្វើទំនើបកម្មប្រព័ន្ឋបច្ចេកវិទ្យារបស់ខ្លួនដើម្បីបម្រើអតិថិជនកាន់តែល្អបំផុត ស្របពេលដែលបច្ចេកវិទ្យានៅលើសកលលោកកាន់តែរីកចំរើនជឿនលឿនជាលំដាប់។

ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានសម្រឹតសម្រាំងនូវសេវាកម្មរបស់ខ្លួនដើម្បីបំពេញសេចក្តីត្រូវការអតិថិជន ឳ្យកាន់តែទទួលបានអត្ថប្រយោជន៍ ក្នុងនោះ សេវាអេស៊ីលីដាម៉ូបាល ធនាគារបានយកចិត្តទុកដាក់បំផុតដើម្បីធ្វើការអភិវឌ្ឍន៍ឳ្យក្លាយទៅជាអេបទាន់សម័យប្រកបដោយបច្ចេកវិទ្យាខ្ពស់និងមានសុវត្ថិភាពបំផុត ឥឡូវនេះអេស៊ីលីដាម៉ូបាល បានអភិវឌ្ឍទៅដល់ជំនាន់ ៥.៦ ហើយ ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃ ធនាគារ​អេស៊ីលីដា​ បានមានប្រសាសន៍ប្រាប់សារព័ត៍មាន ខេប៊ីអិន ថា៖ ធនាគារ អេស៊ីលីដា តែងគិតគូរដល់អតិថិជនរបស់ខ្លួនជានិច្ចទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដូចជាពេលថ្មីៗនេះ ធនាគារបានធ្វើទំនើបកម្មប្រព័ន្ឋដើម្បីអភិវឌ្ឍអេស៊ីលីដាម៉ូបាលឳ្យកាន់តែងាយស្រួល កាន់តែខ្លាំង សក្តិសមនឹងអតិថិជនវៃឆ្លាតរបស់យើងប្រើប្រាស់ ។

លោកស្រីបានបន្ថែមទៀតថា ដើម្បីការពារសុវត្ថិភាពសាច់ប្រាក់ និងដើម្បីឳ្យអេស៊ីលីដាម៉ូបាលអេបដើរឳ្យទាន់បច្ចេកវិទ្យាពិភពលោក ធនាគារបានធ្វើបច្ចុប្បន្នភាពមុខងារអេស៊ីលីដាម៉ូបាលថ្មីៗ បន្ថែមទៀតឳ្យកាន់តែទាន់សម័យជានិច្ច។ 

ការអភិវឌ្ឍនូវមុខងារអេស៊ីលីដាម៉ូបាលជំនាន់ថ្មីនេះ អាចធ្វើឳ្យទូរសព្ទដៃរបស់អតិថិជនខ្លះដែលមិនទាន់បាន Update ថ្មី មានបញ្ហារអាក់រអួល ត្រូវធ្វើការ Update ដូចតទៅនេះ ៖ ក្នុងករណីភ្លេចលេខសម្ងាត់  លោកអ្នកអាចបង្កើតឡើងវិញដោយខ្លួនឯងបាន ដោយមិនចាំបាច់ធ្វើដំណើរមកធនាគារទេ ដោយអនវុត្តន៍តាមជំហាននីមួយៗដូចតទៅ៖ ចុចយក ភ្លេចលេខសម្ងាត់  បន្ទាប់មកបំពេញលេខអត្តសញ្ញាប័ណ្ណ ដែលបានចុះឈ្មោះ និងបំពេញ OTP ដែលបានផ្ញើសារចូលទូរសព្ទដៃ និងចុងក្រោយ បង្កើតលេខសម្ងាត់ថ្មីផ្ទាល់ខ្លួនជាការស្រេច។ បញ្ជាក់  បើសិនអតិថិជនធ្វើការ Update អេស៊ីលីដាម៉ូបាលលោកអ្នកឥឡូវនេះ នោះលេខទូរសព្ទលោកអ្នកនឹងក្លាយជាលេខគណនី អេស៊ីលីដាម៉ូបាលដោយស្វ័យប្រវត្តិ ។