បរទេស ៖ នៅប្រទេសវៀតណាម ជិតខាងយើង មានជនជាតិជប៉ុនម្នាក់ បានស្លាប់ក្នុងសណ្ឋាគារមួយនៅទីក្រុងហាណូយ កាលពីថ្ងៃទី១៣ខែកុម្ភៈ គឺស្លាប់ដោយសារឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មី។ នេះបើតាមការបញ្ជាក់ពីលោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

យោងតាមលទ្ធផលតេស្តហ្សែន បានបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីនេះត្រូវបានគេហៅថា 20C ដែលជាទម្រង់នៃវីរុសដែលកំពុងសាយភាយនៅក្នុងប្រទេសកូរ៉េខាងត្បូង ស្រីលង្កា ឥណ្ឌានិងតៃវ៉ាន់។

ចំពោះជនជាតិជប៉ុន ស្លាប់ក្នុងសណ្ឋាគារមួយនៅសង្កាត់ Tay Ho នៃទីក្រុងហាណូយ ត្រូវគេរកឃើញថាវិជ្ជមានចំពោះវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី។

សូមបញ្ជាក់ថា នៅប្រទេសវៀតណាម មានករណីឆ្លងវីរុសកូវីដ-១៩ចំនួន២ ៤២០ករណី ស្លាប់៣៥នាក់ និងជាសះស្បើយ១ ៨០៤នាក់៕