ភ្នំពេញ ៖ អតីតតារាចម្រៀងស្រីប្រចាំផលិតកម្ម សាន់ ដេ ដែលធ្លាប់មានប្រជាប្រិយភាព នៅលើវិថីសិល្បៈ អ្នកនាង គង់ សុកញ្ញា ហៅ​ អេនជី បានរៀបការយ៉ាងធំដុំមួយកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ ដោយទទួលបានចំណងដៃនៃអាពាហ៍ពិពាហ៍គឺកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ផងដែរ។


ទោះបីជាយ៉ាងណាក៏ដោយ បើទោះបីជា អេន ជី បានបាត់មុខពីវិស័យសិល្បៈចម្រៀងយ៉ាងណាក្ដី ក៏ប៉ុន្តែអ្នកគាំទ្រនាងហាក់នៅតែចាប់អារម្មណ៍ចំពោះនាងខ្លាំងដដែល ជាពិសេសគឺតាមរយៈសកម្មភាពរស់នៅរបស់នាងប្រចាំថ្ងៃតែម្ដង ខណៈដែលមុខរបរអនឡាញរបស់នាងកាន់តែកាក់កបខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។


អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ កាលពីពេលថ្មីៗនេះ អេន ជី បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែលនាងបានចេញវីដេអូមួយនៅក្នុងបណ្តាញសង្គម Tik Tok និងបានសរសេរបន្ថែមថា “នឹងវិលត្រេឡប់មកវិញឆាប់ៗនេះ” ខណៈដែលមានបណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាសម្តែងការអបអរសាទរ និងសង្ឃឹមថាតារាចម្រៀងស្រីខាងលើនឹងវិលត្រឡប់ចូលសិល្បៈម្ដងទៀត។


យ៉ាងណាមិញ គេនៅមិនទាន់ប្រាកដថាអតីតតារាចម្រៀងស្រីខាងលើនេះនឹងវិលចូលច្រៀងវិញនៅឡើយនោះទេ ខណៈមិនទាន់ឃើញមានការបញ្ជាក់ឲ្យបានច្បាស់លាស់ពីតារាស្រីខាងលើនេះនៅឡើយ៕

សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖