ភ្នំពេញ ៖ តារាសម្តែង និងជាពិធីការិនីអ្នកនាង សូដា នីតា ត្រូវបានមហាជនបានដឹងថាក្រោយពេលភ្ជាប់ពាក្យជាមួយនឹងគូណ្តឹងគឺលោក យុទ្ធ ឋានៈ ដែលជាតារាសម្តែងប្រុសម្នាក់ផងដែរ។ បន្ទាប់ពីភ្ជាប់ពាក្យរួច តារាសម្តែងស្រីប្រុសទាំងពីរក៏សម្រេចចិត្តយកកូន ខណៈដែលអ្នកនាង សូដា នីតា ក៏បានប្រកាសជាសាធារណៈពីដំណឹងដែលនាងកំពុងតែមានទម្ងន់ផងដែរ។


តួយ៉ាង អ្នកនាង សូដា នីតា ក៏កំពុងតែបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្រាលកូនប្រុសជាលើកដំបូងរបស់នាងនៅដើមខែមីនាខាងនេះផងដែរ នេះបើតាមការបង្ហោះសារនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់តារាស្រីខាងលើនេះ។


ខណៈដែលកៀកថ្ងៃសម្រាលកូនដំបូងនេះដែរ អ្នកនាង សូដា នីតា និងស្វាមី ហាក់ដូចជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំងក្នុងការត្រៀមខ្លួនធ្វើជាប៉ាម៉ាក់គេ រហូតធ្វើឲ្យអ្នកទាំងពីរសម្រេចចិត្តត្រៀមការដូយ៉ាងធំមួយសម្រាប់ទទួលស្វាគមន៍កូនប្រុសនាពេលខាងមុខនេះ។


បើផ្អែកលើគណនីរបស់លោក យុទ្ធ ឋានៈ លោកក៏បានបង្ហោះសារមួយយ៉ាងខ្លីថា “ថ្ងៃនេះទិញដី១០ ឡូតិ៍ទុកសម្រាប់កូនប្រុស”៕

ប្រភព ៖  KBN Komsan