ភ្នំពេញ៖ នាថ្ងៃទី​២២  កុម្ភៈ ឆ្នាំ ២០២១ លោកជំទាវ ស៊ន សៀវម៉ីបានប្រកាសខ្លួនធ្វើជាទូតសុឆន្ទៈតំណាងអោយគ្លីនិកពត់តម្រង់ធ្មេញ Denta-joy Cambodia ដែលជាគ្លីនិកធ្មេញជាប់លំដាប់ថ្នាក់លេខ1 នៅអាស៊ីអាគ្នេយ៍ និងមានទីតាំងក្នុងផ្សារទំនើប ជីប ម៉ុង​ ណូរ៉ូម៉ល ជាន់ទី២។

ក្រោយទទួល​បានសេវាព្យាបាលយ៉ាងល្អបំផុត​ពី​គ្លីនិក​ធ្មេញអន្តរជាតិមួយនេះ​ លើការពត់ធ្មេញ​អោយត្រង់ដោយប្រើ Invisalign និងសម្អាតធ្មេញអោយសស្អាត​បែបធម្មជាតិ ពីក្រុមទន្តបណ្ឌិត ជំនាញបណ្តុះបណ្តាលផ្ទាល់ពីប្រទេសថៃ​​ លោកជំទាវ ស៊ន សៀវម៉ីបានថ្លែងក្នុងសន្នសិទ្នសារពត៌មានយ៉ាងដូច្នេះថា ​“នាងខ្ញុំមានសេចក្តី​សោមនស្សរីករាយ​ និង​ ពេញចិត្តជាខ្លាំងក្រៃលែង នូវសេវាកម្ម​ថែរក្សាអនាម័យ​មាត់ធ្មេញ​ពី គ្លីនិកធ្មេញ Denta-joy Cambodia ជាពិសេសគឺ​ការ​ព្យាបាលពត់ធ្មេញរបស់នាងខ្ញុំតែម្តង ជាមួយ​បច្ចេកទេស Invisalign ធ្វើអោយខ្ញុំមានអារម្មណ៍ថា មិន​ខ្លាចក្នុងការ​ញញឹម ឬសើច​ជាមួយភក្តិ ឬទៅ​កាន់មហាជន​ឡើយ​ ដោយសារពុម្ពធ្មេញថ្លា (Invisalign) ដែលពាក់នៅលើធ្មេញរបស់​នាង​ខ្ញុំ វាដូចទៅពណ៌ថ្លា ដូច្នេះទាំង​មិត្តភក្តិ​ ក៏ដូចជាមហាជនអាចនឹង​មិនបាន​កត់សម្គាល់ថានាងខ្ញុំពាក់ Invisalign នោះឡើយ។​

លោកជំទាវ បន្តទៀតថា ការពត់​ធ្មេញជាមួយនឹងបច្ចេកវិទ្យា Invisalign វាក៏ផ្តល់នូវភាពងាយស្រួលក្នុងការដោះ និងដាក់ដោយខ្លួនឯងបានផងដែរ ពេលដែរពិសារអាហារនិងត្រូវសម្អាតធ្មេញ​​ ហើយ​ការឈឺចាប់ក្នុងការពត់ធ្មេញជាមួយ​បច្ចេកវិទ្យា​នេះ​គឺទាបបំផុត ឬស្ទើរតែគ្មានតែម្តង។

ជាពិសេសទៅទៀតការពត់ធ្មេញដោយប្រើ Invisalign វាមិនប៉ះពាល់ដល់ការប្រកួតនិងពិធីរៀបអាពាហ៍ពិពាហ៍ខាងមុខរបស់នាងខ្ញុំឡើយ!

ដូច្នេះហើយទើបនាងខ្ញុំសម្រេចចិត្តទទួល​យកសេវាកម្មនៅ Denta-joy Cambodia ហើយនាងខ្ញុំក៏សូមណែនាំគ្លីនិកស្តង់ដាខ្ពស់មួយនេះ អោយ​ពលរដ្ឋកម្ពុជាដែលស្រឡាញ់ និងយក​ចិត្តទុកដាក់ពីសុខភាពមាត់ធ្មេញរបស់ខ្លួន មកទទួលសេវាកម្មនៅទីនេះផងដែរ។

លោកឧកញ្ញ៉ា លីម ហួរនីតូ ដែលជានាយកប្រត្តិបត្តគ្លីនិកធ្មេញ Denta-joy Cambodia ក៏បានថ្លែងអំណរគុណ​ដល់លោកជំទាវ ស៊ន សៀវម៉ី​ ដែលបានផ្តល់នូវទំនុកចិត្តទៅលើគ្លីនិកធ្មេញ Denta-joy Cambodia និងពេញ​ចិត្តនូវសេវាកម្ម​ពី​ក្រុមទន្តបណ្ឌិតរបស់យើង ថែមទាំងបង្ហាញពីបទពិសោធន៍ផ្ទាល់របស់ខ្លួនជាមួយការពត់​ធ្មេញនេះទៅកាន់ សាធារណៈផងដែរ។

លោកបន្តទៀតថា វាជាកិត្តយសខ្លាំងដែល គ្លីនិកធ្មេញ Denta-joy Cambodia ទទួលបាន​នូវការគាំទ្រពី វីរៈកីឡាការនី​លំដាប់ថ្នាក់ពិភពលោកយ៉ាងដូច្នេះ​ ហើយថែមទាំងមានឳកាសធ្វើការរួមគ្នាក្នុងការ​ផ្សព្វផ្សា​យ​ពីកីឡាជាតិ ក៏ដូចជាសេវាកម្មពត់ធ្មេញលំដាប់ថ្នាក់អន្តរជាតិផងដែរ ក្នុងនាមលោកជំទាវ ជា​ទូតសុឆន្ទៈសម្រាប់គ្លីនិករបស់យើង​។​

លោកក៏បានអោយដឹងផងដែរថា​ Denta-joy Cambodia មានបទពិសោធន៍ច្រើន​ក្រៃលែងជាមួយ​បច្ចេកទេសពុម្ពធ្មេញថ្លា​របស់ Invisalign នេះ តាំងពីឆ្នាំ ២០០១ មកម្លេះ ដោយមាន​អតិថិជន​ប្រមាណជាង ៦០០០ ​ករណីរួចមកហើយទទួលបានការព្យាបាលពីបច្ចេកទេសនេះ ហើយជាមួយជោគជ័យ និងការពេញនិយមពីអតិថិជន បានធ្វើអោយ​ Denta-joy ក្លាយជា​គ្លីនិកធ្មេញ លំដាប់ថ្នាក់ទី ១ ក្នុងការផ្តល់នូវ សេវាកម្មពត់ធ្មេញដោយប្រើ ពុម្ពថ្លាInvisalign នៅអាស៊ីអាគ្នេយ៍ និងជាគ្លីនិក​ធ្មេញ​តែមួយគត់ ដែល​ទទួលបានតែងតាំងជា ឧទ្ទិសគ្លីនិកឬ  គ្លីនិកគំរូនូវការព្យាបាលពត់ធ្មេញជាមួយគុណភាពល្អបំផុតសម្រាប់ពលរដ្ឋថៃនិងកម្ពុជា។”

លោកក៏បានបញ្ចប់ដោយអបអរសាទរ និងជូនពរលោកជំទាវ ស៊ន សៀវម៉ីជាដំណើរជីវិតគូរអាពាហ៍ពិពាហ៍ ដែលនឹងមកដល់ឆាប់ៗនាពេលខាងមុខនេះ ដូច្នេះហើយ Denta-joy Cambodia ត្រូវមានបេសកម្មសំខាន់បំផុត ក្នុងការផ្តល់ស្នាមញញឹមដ៏ស្រស់ស្អាតឥតខ្ចោះ និង​ទំនុកចិត្ត ដល់លោកជំទាវ ស៊ន សៀវម៉ីសម្រាប់ថ្ងៃ​ដ៏សំខាន់​របស់​លោកជំទាវ ដូច្នេះសូមចូលរួមតាមដាននូវដំណើរអាពាហ៍ពិពាហ៍របស់លោកជំទាវ ទាំងអស់គ្នា ជាមួយ Denta-joy Cambodia.