ភ្នំពេញ ៖ អតីតតារាសម្តែងធ្លាប់មានប្រជាប្រិយភាព អ្នកនាង សារាយ សក្កណា នៅតែជាតារាក្នុងដួងចិត្តសម្រាប់អ្នកគាំទ្ររបស់នាងជានិច្ច ថ្វីត្បិតតែនាងឃ្លាតចាកឆ្ងាយពីវិថីសិល្បៈដើម្បីរស់ជុំគ្រួសារនៅក្រៅប្រទេសយ៉ាងណាក្ដី។


បន្ទាប់ពីអ្នកនាង សារាយ សក្កណា រៀបការរួច គេសង្កេតឃើញនាងហាក់មានជីវិតប្រកបដោយសុភមង្គលជាមួយនឹងស្វាមីខ្លាំង ខណៈមកទល់នឹងពេលនេះតារាស្រីខាងលើទទួលបានចំណងដៃអាពាហ៍ពិពាហ៍ជាកូនប្រុសស្រីចំនួន២នាក់ផងដែរ។


តួយ៉ាង ងាកមកកាន់កូនស្រីរបស់តារាស្រីសម្បុរទឹកឃ្មុំឯណេះវិញឃើញថា នាងតូចកាន់តែចម្រើនវ័យធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺនាងមានមុខមាត់កាត់ទៅរកម្តាយជាខ្លាំង ទាំងទម្រង់មុខ ក៏ដូចជាសម្បុរស្បែករបស់នាងជាដើម ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រ សារាយ សក្កណា បានចូលទៅខំមិនថា កូនស្រីរបស់នាងពិតជាស្រស់ស្អាតដូចនាងណាស់៕

ប្រភព ៖  KBN Komsan