ក្រុម Leicester City បានបើកទ្វារកីឡាដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុម​ Slavia Praha ក្នុងការប្រកួតជើងទី២ វគ្គ ៣២ក្រុមចុងក្រោយ នៃក្របខ័ណ្ឌ Europa League ដោយកាលពីជើងទី ១ ក្រុមទាំងពីរ បានត្រឹម ០-០៕ចំណែកការប្រកួតជើងទី ២ឯនេះវិញ ក្រុម Leicester City ដែលកំពុងឡើងជើង បែរជាភ្លាត់ចាញ់ក្រុមភ្ញៀវ Slavia Praha ទៅវិញ៕

ដោយមួយគ្រាប់របស់ក្រុមភ្ញៀវកើតឡើងនៅដើមវគ្គទី២ នាទី ៤៩រកបានដោយកីឡាករ Provod លុះដល់នាទី ៧៩ កីឡាករ Sima បានដាក់មួយគ្រាប់ទៀតជួយអោយក្រុម Slavia Praha ទម្លាក់កញ្ជ្រោង Leicester City ចេញពីក្របខ័ណ្ឌ Europa League៕

ដោយឡែកក្រុមដែលនៅក្នុងលីគអង់គ្លេសផ្សេងៗ សុទ្ធតែបានឡើងទាំងអស់ដូចជា:

    • មាន់ខ្នាយមាស Tottenham Hotspur យកឈ្នះទាំងពីរជើងលើក្រុម Wolfsberg ៨-១
    • កាំភ្លើងធំ Arsenal ឈ្នះយ៉ាងប្រផុតប្រផើយ ៤-៣ ទាំងពីរជើងលើក្រុម Benfica
    • បិសាចក្រហម Manchester United ឈ្នះ ៤-០ លើក្រុម Real Sociedad