ភ្នំពេញ ៖ ប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងរួចមកហើយថា តារាស្រីអ្នកនាង សឿន ផានផាភួង តែងតែបើកបង្ហាញមុខរបស់កូនស្រីរបស់ខ្លួនគឺ កញ្ញា អាង សុជាតា ហៅ ឈូៗ ខណៈដែលគេមិនបានដឹងទេថាអ្នកនាង សៀន ផានផាភួង មានកូនប្រុសម្នាក់ទៀត ដែលមានអាយុ១៩ឆ្នាំ។


កាលពីពេលថ្មីៗនេះ តារាស្រីខាងលើក៏ទើបតែបានធ្វើកម្មវិធីខួបកំណើតឲ្យកូនប្រុសបណ្តូលចិត្តម្នាក់ទៀតរបស់ខ្លួនយ៉ាងធំដុំមួយនៅក្នុងភោជនីយដ្ឋានមួយកន្លែង នេះបើតាមការលើកឡើងពីកូនប្រុសរបស់តារាសម្តែងខាងលើ ដែលលោកមានឈ្មោះ​ អាង ប្រុសពេជ្រ។ សម្រាប់ការធ្វើខួបកំណើតនេះគឺគម្រប់អាយុ ១៩ឆ្នាំ។


យ៉ាងណាមិញ នៅពេលដែលបានដឹងថាតារាសម្តែងស្រីខាងលើមានកូនប្រុសម្នាក់ទៀតបែបនេះ អ្នកគាំទ្រភាគច្រើនហាក់មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលអ្នកនាង សឿន ផានផាភួង ធ្លាប់បានលើកឡើងថា ខ្លួនក៏ធ្លាប់បានបញ្ជាក់ថា កន្លងមកនាងធ្លាប់បានប្រាប់គេពីរឿងនេះដែ ក៏ប៉ុន្តែពុំមាននរណាម្នាក់ជឿនាងឡើយ ដោយគិតថាជាក្មួយប្រុសទៅវិញ ហើយនាងក៏ចេះតែបណ្តោយៗតាមទៅ តែតាមការពិតនាងក៏ធ្លាប់បានប្រកាសម្តងហើយថានាងមានកូនពីរនាក់ គឺប្រុសម្នាក់ និង ស្រីម្នាក់ផងដែរ៕