កីឡាករវ័យ១៧ឆ្នាំនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយរកបានមួយគ្រាប់ជួយអោយ Bayern Munich យកឈ្នះ Lazio ៤-១ ក្នុងពានរង្វាន់ UEFA Champion League៕កាលពីដើមឡើយកីឡាករ Musiala អាចលេងអោយទាំងក្រុមជម្រើសទាំងអង់គ្លេស និងអាល្លឺម៉ង់ ក៏ប៉ុន្តែថ្មីៗនេះ ក្រោយពីការឡើងជើងខ្លាំងជាមួយក្លឹបយក្ស Bayern Munich រូបគេក៏សម្រេចចិត្តលេងអោយក្រុមជម្រើសជាតិអាល្លឺម៉ង់៕
អតីតយុវជនអាយុក្រោម ១៨ឆ្នាំរបស់អង់គ្លេសបានសារភាពថា”គាត់មិនប្រាកដថាគាត់នឹងមានឱកាសលេងទៀងទាត់នោះទេ ប្រសិនបើគាត់បានជ្រើសរើសប្រទេសអង់គ្លេស”៕ រូបគេក៏បានបន្ថែមទៀតថា” វាជាការសម្រេចចិត្តត្រឹមត្រូវក្នុងការលេងឱ្យប្រទេសអាឡឺម៉ង់ដែលជាទឹកដីដែលកំណើតខ្ញុំ”៕

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Joachim Low បានបញ្ជាក់ថាពេលនេះលោកគ្រោងនឹងហៅ Musiala សម្រាប់ការប្រកួតនៅខែមីនាខាងមុខនេះ៕