១០. បឹង Slave
បឹង Slave មានទំហំ ២៨,៩៣០ គីឡូម៉ែត្រការ៉េ, បឹងជ្រៅទីប្រាំបី នៅលើពិភពលោក និងបឹងជ្រៅបំផុតនៅអាមេរិកខាងជើង។


៩. បឹង Malawi
បឹង Malawi មានទំហំ ៣០,០៤៤ គីឡូម៉ែត្រការ៉េ, បឹងនេះគឺជាបឹងជ្រៅបំផុតទីពីរ នៅទ្វីបអាហ្វ្រិក ហើយវាមានប្រភេទត្រីច្រើនជាងបឹងដទៃទៀតនៅលើផែនដី។


៨. បឹង Bear
បឹង Bear មានទំហំ ៣១,០៨០ គីឡូម៉ែត្រការ៉េ, ជាបឹងដ៏ធំបំផុតនៅក្នុងប្រទេសកាណាដា និងធំបំផុតទីបួន នៅអាមេរិកខាងជើង។ បឹងនេះត្រូវបានគ្របដណ្តប់ដោយទឹកកក ចាប់ពីចុង ខែវិច្ឆិកា ដល់ខែកក្កដា។


៧. បឹង Baikal
បឹង Baikal មានទំហំ ៣១,៥០០ គីឡូម៉ែត្រការ៉េ, បឹងនេះគឺស្ថិតនៅក្នុងប្រទេសរុស្ស៊ី។ វាក៏ជាបឹងជ្រៅជាងគេបំផុតក្នុងពិភពលោក និងជាបឹងទឹកសាបដ៏ធំបំផុតនៅលើពិភពលោកផងដែរ។


៦. បឹង Tanganyika
បឹង Tanganyika មានទំហំ ៣២,៨៩៣ គីឡូម៉ែត្រការ៉េ, បឹងនេះមិនត្រឹមតែជាបឹងទីប្រាំមួយ ដែលធំជាងគេបង្អស់នៅលើពិភពលោកនោះទេ វាក៏ជាបឹងជ្រៅបំផុតទីពីរ នៅលើពិភពលោកផងដែរ ដែលមានជម្រៅ ១,៤៧០ ម៉ែត្រ និងជាបឹងដែលមានប្រវែងវែងបំផុតនៅលើពិភពលោកគឺ ៦៧៦ គីឡូម៉ែត្រ។ បឹងនេះត្រូវបានបែងចែកជាបួន ប្រទេស គឺប្រទេសតង់ហ្សានី, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, ប៊ូរុនឌី និងហ្សំប៊ី។


៥. បឹង Michigan
បឹង Michigan មានទំហំ ៥៨,០០០ គីឡូម៉ែត្រការ៉េ, ហើយវាក៏ជាបឹងមួយក្នុងចំណោមបឹងទាំងប្រាំ នៃអាមេរិកខាងជើង។ បឹងនេះក៏ជាបឹងដ៏ធំបំផុតរបស់ពិភពលោក ហើយស្ថិតនៅជាប់សហរដ្ឋអាមេរិក, ឈីកាហ្គោ និងមីលវូឃី។


៤. បឹង Huron
បឹង Huron មានទំហំ ៥៩,៦០០ គីឡូម៉ែត្រការ៉េ, ហើយបឹងនេះក៏មានកោះមួយឈ្មោះថា Manitoulin, ដែលជាកោះបឹង ធំជាងគេបង្អស់នៅលើពិភពលោក។ មានព្រំដែនជាប់ប្រទេសចំនួនពីរ គឺប្រទេសកាណាដា និងសហរដ្ឋអាមេរិក។


៣. បឹង Victoria
បឹង Victoria មានទំហំ ៦៩,៤៨៥ គីឡូម៉ែត្រការ៉េ, ហើយជាបឹងដែលធំជាងគេនៅក្នុងអាហ្វ្រិក និងមានព្រំដែនជាប់ប្រទេសអ៊ូហ្គង់ដា, កេនយ៉ា និងតង់ហ្សានី។


២.​បឹង Superior
បឹង Superior មានទំហំ ៨២,៤១៤ គីឡូម៉ែត្រការ៉េ, មានព្រំដែនជាប់ប្រទេសចំនួនពីរ គឺប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ ហើយបឹងមួយនេះ គឺជាបឹងធំជាងគេបំផុតនៃបឹងធំទាំងប្រាំ នៃអាមេរិកខាងជើង។


១. បឹង Caspian Sea
Caspian Sea ដែលមានទំហំ ៣៧១,០០០ គីឡូម៉ែត្រការ៉េ, មានព្រំដែនជាប់ប្រទេសចំនួនប្រាំ មានដូចជា៖ ប្រទេសរុស្ស៊ី, អាស៊ែបៃហ្សង់, អ៊ីរ៉ង់, តូមិននីស្ថាន និងកាហ្សាក់ស្ថាន។ ហើយត្រូវបានគេចាត់ទុកថាជាបឹងដែលធំជាងគេនៅលើពិភពលោក និងជាបឹងដែលមានជំរៅជ្រៅលំដាប់លេខបី នៅលើពិភពលោកផងដែរ។