ភ្នំពេញ ៖ អតីតតារាកំប្លែងដែលធ្លាប់មានឈ្មោះបោះសំឡេងនៅក្នុងសង្គមសិល្បៈ នាយ ឆើត មានឈ្មោះពិតថា ពៅ គីសាន់ នៅពេលថ្មីៗនេះត្រូវបានមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលវីដេអូរបស់លោកមួយបានបង្ហោះនៅលើបណ្តាញសង្គម ដោយរូបនោះបានបង្ហាញពីសកម្មភាពលោកកំពុងតែលាងចាន នៅក្នុងហាងមួយកន្លែង ដែលផ្ទុយពីភាពល្បីល្បាញរបស់លោកនាពេលកន្លងមក។


តួយ៉ាងនៅក្នុងវីដេអូនោះដែរ នាយ ឆើត បាននិយាយទាំងភ្នែកយ៉ាងកម្សត់ថាបែបនេះថា ខ្លួននាពេលបច្ចុប្បន្ននេះការងារអ្វីក៏ធ្វើដែរ លាងចាន រត់តុ ខណៈអ្នកសិល្បៈចាស់ៗឥឡូវគេលែងហៅអស់ហើយ មានតែក្មេងៗទេ ចាស់ៗដូចគាត់ចាស់អស់ហើយ គាត់ឈឺ….។


ទោះបីជាយ៉ាងនេះក្ដី នាយ ឆើត ឬ លោក ពៅ គីសាន់ ក៏ធ្លាប់ត្រូវបានព័ត៌មានក្នុងស្រុកមួយចំនួនបានលើកឡើងថាលោកធ្លាក់ខ្លួនឈឺ ខណៈដែលទីផ្សារការងារសិល្បៈហាក់ដូចជាមិនមានទៀតនោះទេសម្រាប់លោក៕

វីដេអូ