រាជធានី​ភ្នំពេញ៖ យោងតាមឃ្លីបសំឡេងរបស់សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្ដីកម្ពុចា ​បានថ្លែងឲ្យដឹងថា ក្នុងខណៈពេលកូវីដ-១៩ កំពុងរាតត្បាតចូលមកក្នុងសហគមន៌កាន់តែខ្លាំង ខ្ញុំសូម​ស្នើ​ឲ្យ​អាជ្ញាធរ​ជាប់​បណ្តា​ខេត្ត​ព្រំដែន​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​រកស៊ី​ដោយ​កុំ​បិទ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ។

តាមប្រភពសារសំឡេងទាំងស្រុងរបស់ សម្ដេច ហ៊ុន​សែន នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​ស្នើ​សុំ​អស់លោក លោក​ជំទាវ​អភិបាលខេត្ត នៅ​តាម​តំបន់​ព្រំដែន​ជាប់​ប្រទេស​វៀតណាម ព្រំដែន​ឡាវ និង​ប្រទេស​ថៃ ក៏​ដូច​ជា ស្ថាន​ប័ន​ពាក់ព័ន្ធ ដែល​កន្លង​ទៅ​មានការ​ព្រឹ​ង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​កា​ចេញចូល​នៅ​តាម​ព្រំដែន ដោយ​ពង្រឹង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​តាម​តំបន់​ជាប់​ព្រំដែន ដើម្បី​ជៀសវាង​ការ​ហូរ​ចូល​នូវ​ជំងឺ​ពី​ក្រៅប្រទេស​មក​ចូល​ក្នុង​ប្រទេស ។ ប៉ុន្តែ​ចំពោះ​ការ​ដឹក​ទំនិញ​រកស៊ី​ជាមួយ​គ្នា​នៅ​ធ្វើ ជា​ធម្មតា​សុំ​ស្តាប់​ឲ្យ​បាន​ច្បាស់​» ។

សម្តេច​បាន​លើក​ឡើង​ថា សម្តេច​ទើបតែ​បាន​ទទួល​ដំណឹង​ថា អគ្គនាយករ​ដ្ឋា​ន​អន្តោប្រវេសន៍​បាន​ដាក់​បទបញ្ជា​នៅ​តាម​បន្ទាប់​ព្រំដែន​កម្ពុជា ថៃ ជា​ពិសេស​នៅ​តំបន់​ប៉ៃលិន​ថា​មិន​ឲ្យ​បងប្អូន​ខ្មែរ​ដឹក​កសិផល​ទៅ​ព្រំដែន​ថៃ​ដូច​ពី​មុន​ទេ ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃស្អែក​(​ថ្ងៃ​ទី​២៥) ហើយ​បែរ​រថយន្ត​ថៃ​អាច​ចូល​មក​កម្ពុជា​ជា​ធម្មតា ។

សម្រាប់​ករណី​នេះ សម្តេច​តេ​ជោ បាន​ស្នើ​សុំ​ឲ្យ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏​ដូច​ជា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដក​បទបញ្ជា​ចេញ​វិញ ដើម្បី​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​រកស៊ី​ធម្មតា ហើយ​មិន​ត្រឹម​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ខិតខំ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​ចេញ​ទំនិញ​កសិផល​កាន់តែ​ច្រើន​កាន់តែ​ល្អ ។

គួរបញ្ចាក់ដែរថា កាលពីពេលថ្មីៗនេះមានពលរដ្ឋដែលប្រកបមុខរបរធ្វើចម្ការដាំតាសក់ បានប្រកាសសុំការជួយធ្វើអន្ដរាគមន៌ជាបន្ទាន់ពីសំណាក់ថ្នាក់ដឹកនាំពីគ្រប់មជ្ឈដ្ឋាន ខណៈត្រសក់របស់ដល់ពេលប្រមូលយកទៅលក់ហើយនៅឯប្រទេសថៃ ស្រាប់តែមានសមត្ថកិច្ចដែលយាមកាមនៅក្លោងទ្វារព្រំដែនប៉ោយប៉ែត បានបដិសេដមិនឲ្យពួកគេនាំយកតាសក់ពួកគេយកទៅលក់ទេ ដោយកម្លាំងសមត្ថកិច្ចនៅទីនោះបានលើកហេតុផលថា ដោយភ័យខ្លាចមានហានិភ័យខ្ពស់ក្នុងការឆ្លងកូវីដ-១៩ ដូចនេះភោគផលរបស់ពួកគេមិនត្រូវបានអនុញ្ញាតឲ្យយកទៅលក់ទេ ហើយភ្លាមៗនោះកសិករស្លុតចិត្តជាខ្លាំងដែលការដាំដុះនេះពួកគេបានទៅជួលដីគេសម្រាប់ដាំ ព្រមទាំងត្រូវចងការ ខ្ចីលុយធនាគារ ឬក៏អង្កការផ្សេងៗ សម្រាប់យកមកធ្វើជាដើមទុន បើសិនជាតាសក់ទាំងអស់នោះមិនអាចបញ្ចេញលក់ទាន់ពេលទេ វានឹងខូច រលួយស្អុយជាក់ជាមិនខាន។ ជាមួយគ្នានេះដែរពួកគេសង្ឃឹមថាពេលប្រមូលផលនឹងអាចទទួលបានលុយសងគេ ព្រមទាំងចំណេញតិចតួច សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងសម័យកាលកូវីដ-១៩ ប៉ុន្តែការគិតរបស់ពួកគេហាក់ផ្ទុយស្រឡះទាំងស្រុងតែម្ដង។

យ៉ាងណាមិញ ក្រោយពីមានការអន្តរាគនម៌ដ៏ខ្ពង់ខ្ពស់ពី សម្ដេច តេជោ ហ៊ុន សែន យើងសង្កេតឃើញថា ពេលនេះជីវិតរបស់កសិករដាំតាសក់ ហាក់បីដូចជាបានរស់ឡើងវិញ ដោយតាសក់ទាំងឡានៗកំពុងធ្វើដំណើរយកទៅលក់នៅប្រទេសថៃ យ៉ាងសុវត្ថិភាព ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖