ខេត្តក្រចេះ៖​ ​​បុរសម្នាក់ជាប្តីចុង បានខឹងប្រពន្ធរួចក៏សម្រេចចិត្តដុតផ្ទះខ្លួនឯងចោលបណ្តាលឱ្យឆេះខ្ទេច​ បង្កការភ្ញាក់ផ្អើលស្ថិតនៅភូមិអាជេន ឃុំកំពង់ចាមស្រុកសំបូរខេត្តក្រចេះកាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

មន្ត្រីនគរបាលប៉ុស្តិ៍ បានឱ្យដឹងថា ផ្ទះមួយមាន៣ខ្នង ត្រូវបុរសជាប្តីចុងបាន ឈ្លោះប្រកែកគ្នា ក៏កើតហិង្សាឡើងហើយបុរសជាប្តីធ្វើអ្វីប្រពន្ធមិនបាន ក៏ដុតផ្ទះខ្លួនឯងចោលបណ្តាលឱ្យឆេះខ្ទេច នៅភូមិឃុំកើតហេតុ។មន្ត្រីបានបន្តថា៖ជនបង្កឈ្មោះភា ព្រហស្សឯប្រពន្ធ ឈ្មោះឈុន ស្រីរ័ត្ន។

មុនកើតហេតុប្តីប្រពន្ធបានឈ្លោះប្រកែកគ្នាស្រាប់តែប្តីខឹងធ្វើអ្វីប្រពន្ធមិនបាន បែរជាទៅដុតផ្ទះរបស់ខ្លួនដែលមានទំហំ៧ម៉ែត្រគុណ១២ម៉ែត្រ ដំបូលប្រក់ដែកស័ង្គសីជញ្ជាំងក្តារ៣ខ្នងបណ្តាលឱ្យឆេះ ខូចខាតអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិផង ៕