ភ្នំពេញ ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយក្រោយពេលដែលមានបណ្តាសារព័ត៌មានជាច្រើនជុំវិញពិភពលោកបានទម្លាយពីសមាជិកក្រុម BLACKPINK នាង Jennie និង តារាចម្រៀងលោក G-Dragon ដែលជាប្រធានក្រុម BIGBANG ត្រូវបានគេប្រទះឃើញថាអ្នកទាំងពីរបានដើរលេងជាមួយគ្នាជាច្រើនដង ដោយមានមតិជាច្រើនលើកឡោះងថាពួកគេកំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលមួយឆ្នាំមកហើយ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News


យ៉ាងណាមិញ បន្ទាប់ពីមានព័ត៌មានលេចឮបែបនេះមិនទាន់បានប៉ុន្មានផង ខាងផលិតកម្ម YG ក៏បានចេញមុខមកបកស្រាយជាផ្លូវការដូច្នេះថា “ពួកយើងគឺមិនអាចបញ្ជាក់អ្វីបានពីជីវិតឯកជនរបស់តារាពួកយើងបានទេ ហើយយើងក៏សង្ឃឹមថាគ្រប់គ្នានឹងយល់ផងដែរ”៕