ប្រាសាទភ្នំបាយ៉ង់កោ ស្ថិតក្នុងខេត្តតាកែវ ដែលរយៈទទឹង ១០° ៣៨’ ២៨.៧៣៣២៧៩០០០០” និង រយៈបណ្តោយ១០៤° ៥០’ ៣៥.៣៩៤៣៥៩០០០០” នៅក្នុងភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់មានចម្ងាយ១២១គីឡូម៉ែត្រពីរាជធានីភ្នំពេញ ឬ៤០គីឡូម៉ែត្រពីក្រុងដូនកែវ៕ ប្រាសាទភ្នំបាយ៉ង់កោមានភាពល្បីរន្ទឺ និងចំណាស់ដែលមានក្បាច់ចម្លាក់ដូចជា ក្បាច់គូឌុ ក្បាច់រំយោល ក្បាច់ភ្ញីវល្លិ ក្បាច់ចិញ្ចៀន ក្បាច់អង្កាំ និងក្បាច់ផ្កាចន្ទន៍៕
យើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ ២ ប៉ុន្តែសភាពផ្លូវនៅលំបាកបន្តិច៕ ពេលទៅដល់ទីនោះ យើងអាចធ្វើដំណើរថ្មើរជើងដែលមានផ្លូវចាក់បេតុង ប្រវែង ២៥០០ ម៉ែត្រ ហើយយើងត្រូវបន្តដំណើរថ្មើរជើងតាមជណ្តើរ ៣៥០ កាំ៕ សព្វថ្ងៃនេះ​គេ​អាចធ្វើ​ដំណើរ ដោយ​ងាយស្រួល​ជាង​មុន​ដើម្បី​ឡើងទៅ​ទស្សនា​ទីនោះ​គឺ​បើក​ម៉ូតូឌុប​គ្នា​តាមផ្លូវ​បុរាណ នៅ​ចំណុច ភូមិ​ត្រពាំង​សង់ ដែល​បាន​ផ្សារភ្ជាប់​ពី​ជើងភ្នំ ដល់​ផ្នែក​ខាងលើ​នៃ​ប្រា សាទ​នោះ​តែម្តង​៕ ប្រាសាទត្រូវបានកសាងដោយព្រះបាទ ភវវរ័្មនទី២ នៅសតវត្សទី៧ ក្នុងគោលបំណងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា៕ ការកសាងប្រាសាទនេះពីឥដ្ឋ ថ្មបាយក្រៀម និងថ្មផ្សេងៗនៅលើកំពូលភ្នំកម្ពស់៣១៣ម៉ែត្រ៕
ក្រៅពីប្រាសាទបាយ៉ង់ មានប្រាសាទចំនួន ៤ ទៀត ដែលស្ថិតនៅក្បែរនោះដែរ គឺប្រាសាទព្រះគោ ប្រាសាទខាងលិច ប្រាសាទខាងកើត និង ប្រាសាទកាណុង ដែលឧទ្ទិសដល់ព្រហ្មញសាសនា ពីព្រោះនៅចំកណ្តាល ប្រាសាទមានតម្កល់នូវលិង្គ ព្រះឥសូរសម័យបុរាណ៕
ប្រភព: ដើរមើល