ភ្នំពេញ ៖ បើយោងទៅតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានបង្ហាញពីចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមានចំនួនសរុបកើនឡើងដល់ទៅ ៦៦៣នាក់ទៅហើយ បើគិតត្រឹមព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មក ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩មានការកើនឡើងជាគំហុក ខណៈក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលបានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយត្រូវតែគោរពតាមវិធានការ៣កុំ និង៣ការពារ ស្របពេលដែលមានអ្នកឆ្លងថ្មីនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ នេះមានអ្នកឆ្លងដល់ទៅ៤០ករណី នៅពេលដែលចំនួនអ្នកឆ្លងសរុបនៅក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ នេះកើនឡើងដល់ទៅ ១៣៧នាក់ហើយ៕