បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ការឆ្លងកូវីដ១៩ប្រចាំថ្ងៃ ធ្លាក់មកនៅជាង ១៦០ ០០០នាក់ និងស្លាប់ ជាង ៤ ៥០០នាក់ ហើយចំនួននេះបើធៀបនឹងរយៈពេលកន្លងមក គឺមានការធ្លាក់ចុះខ្លាំង ខណៈពីពេលមានមានការឆ្លងកូវីដ ក្នុង១ថ្ងៃ ជិត៨០ម៉ឺននាក់។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ថា នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ សរុប ១១២ ៤២៧ ២០៧នាក់ (ករណីឆ្លងថ្មី ១៦០ ៨០៩នាក់) ស្លាប់ ២ ៤៨៩ ៥១២នាក់ (ស្លាប់ ៤ ៥៣៦នាក់) អ្នកព្យាបាលជាសះស្បើយ ៨៧ ៩៨៥ ៨៨៦នាក់ និងអ្នកជំងឺ ២១ ៩៥១ ៨០៩នាក់ កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៩២ ៦៦២នាក់។

អឺរ៉ុបជាតំបន់មានអ្នកឆ្លងកូវីដច្រើនលំដាប់លេខ១ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប  ៣៣ ៣៤៥ ៤០៦នាក់ (ករណីឆ្លងថ្មី ៨៧ ០២៦នាក់) ស្លាប់ ៧៩៦ ៦៧៧នាក់ (ករណីស្លាប់ថ្មី ២ ៧១០នាក់) អ្នកព្យាបាលជាសះស្បើយ​ ២២ ៩២០ ៧៤៩នាក់ និងអ្នកជំងឺង ៩ ៦២៧ ៩៨០នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់២៥​​ ៨៨៩នាក់។ បណ្ដាប្រទេសដែលមានអ្នកឆ្លងកូវីដច្រើន នៅក្នុងតំបន់នេះ រួមមាន រុស្ស៊ី អង់គ្លេស បារាំង អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ …ជាដើម។

អាមេរិកខាងជើង ក្លាយជាតំបន់មានអ្នកឆ្លងកូវីដច្រើនលំដាប់លេខ២ នៅលើពិភពលោក។  តំបន់នេះមានអ្នកឆ្លងកូវីដ១៩ សរុប ៣៣ ០៦០ ៣៨២នាក់ (ករណីឆ្លងថ្មី ១៣ ០៨០នាក់) ស្លាប ៧៤១ ២៨៨នាក់ (ករណីស្លាប់ថ្មី ៩៧០នាក់) អ្នកព្យាបាលជាសះស្បើយ ២២ ៦០៣ ៥៩៩នាក់ និងអ្នកកំពុងសម្រាកព្យាបាល ៩ ៧១៥ ៤៩៥នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ២៣ ១៤៧នាក់។ បណ្ដាប្រទេសដែលមានអ្នកឆ្លងកូវីដច្រើន នៅក្នុងតំបន់នេះ រួមមាន សហរដ្ឋអាមេរិក ម៉ិកស៊ិក កាណាដា…ជាដើម។

អាស៊ីជាតំបន់មានអ្នកឆ្លងច្រើនលំដាប់លេខ៣ នៅលើពិភពលោក ដោយមានអ្នកឆ្លង សរុប ២៤ ៦១៩ ៨២៦នាក់ (ករណីឆ្លងថ្មី ៥៥ ១១៩នាក់) ស្លាប់ ៣៩៣ ១០២នាក់ (ករណីស្លាប់ថ្មី ៧៣៧នាក់) អ្នកព្យាបាលជាសះស្បើយ ២៣ ១៧៣ ៦១០នាក់។ ប្រទេស ដែលមានអ្នកឆ្លងច្រើន នៅក្នុងតំបន់នេះ រួមមាន ឥណ្ឌា តួកគី អ៊ីរ៉ង់ ឥណ្ឌូនេស៊ី អ៊ីស្រាអែល អ៊ីរ៉ាក់…ជាដើម។

អាមេរិកខាងត្បូង ជាតំបន់មានអ្នកឆ្លងលំដាប់លេខ៤ ដោយមានអ្នកឆ្លង សរុប ១៧ ៤៨៣ ៥៥៥នាក់ (ករណីឆ្លងថ្មី ៣ ១៩២នាក់) ស្លាប់ ៤៥៥ ៤៦៤នាក់ (ករណីស្លាប់ថ្មី ៥៤នាក់) និងអ្នកជាសះស្បើយ ១៥ ៨៤៣ ៣៦១នាក់។ បណ្ដាប្រទេសដែលមានអ្នកឆ្លងច្រើន នៅក្នុងតំបន់នេះ រួមមាន ប្រេស៊ីល កូឡុំប៊ី…ជាដើម។

តំបន់អាហ្វ្រិក មានអ្នកឆ្លងសរុប ៣ ៨៦៦ ៤០៥នាក់ (ឆ្លងថ្មី ២ ៣៤៥នាក់) ស្លាប់ ១០១ ៨៨១នាក់ (ស្លាប់ថ្មី៦៥នាក់) និងអ្នកជាសះស្បើយ​ ៣ ៤០៩ ៦១០នាក់។ ប្រទេសដែលមានអ្នកឆ្លងច្រើន នៅក្នុងតំបន់នេះ រួមមាន អាហ្វ្រិកខាងត្បូង ម៉ូរ៉ុកកូ ទុយនេស៊ី…ជាដើម៕