ភ្នំពេញ ៖ ខណៈការឆ្លងមេរោគកូវីដ១៩ក្នុងសហគមន៍លើកទី០៣ ២០កុម្ភៈនេះកាន់តែមានការកើនឡើងជាលំដាប់ ស្របពេលក្រសួងសុខាភិបាលបានប្រកាសថាការឆ្លងលើកនេះគឺមានលក្ខណៈទ្រង់ទ្រាយធំ និងស៊ាំញ៉ាំច្រើនជាងមុន។

តួយ៉ាងអ្នកជំងឺភាគច្រើនដែលបានឆ្លងគេសង្កេតឃើញមានតែជនជាតិចិន និងជនជាតិវៀតណាមតែប៉ុណ្ណោះ ខណៈការរីករាលដាលកាន់តែច្រើនតំបន់ និងទីតាំង។ ក្នុងនោះផងដែរ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះក្រសួងសុខាភិបាលបានប្រកាសថាមានអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន ៤០នាក់ ក្នុងនោះមានស្រ្តីជនជាតិខ្មែរមា្នក់ក៏បានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានឆ្លងកូវីដ១៩នេះដែរ ដោយស្រ្តីខ្មែរនោះមានអាសយដ្ឋាននៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញផងដែរ៕