ក្រុមយក្សអាល្លឺម៉ង់ FC Bayern Munich ត្រូវទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Lazio ក្នុងការប្រកួតក្របខណ្ឌ UEFA Champion League ជើងទី១ នៃវគ្គ១៦ក្រុមចុងក្រោយ៕  ដោយការប្រកួតចាប់ផ្តើមបានតែ ៩នាទី ខ្សែប្រយុទ្ធ Lewandowski បានដាក់មួយគ្រាប់នាំមុខមុន៕ ក្រោយមកទៀតនៅនាទី ២៤កីឡាករវ័យក្មេង Musiala  ក៏រកបានគ្រាប់បាល់ទី ២ និងជិតចប់ការប្រកួតវគ្គទី១ ទៅហើយកីឡាករ Sane បានដាក់គ្រាប់ទៀត អោយក្រុម Bayern Munich នាំមុខ ៣-០៕

លុះឈានដល់វគ្គទី២ លេងបានតែ ២នាទី កីឡាករក្រុម Lazio បានធ្វើអោយចូលទីខ្លួនឯង បន្ទាប់មកនៅនាទី ៤៩ កីឡាករ Correa បានរកបានមួយគ្រាប់មកវិញ តាមបាន ១-៤ ហើយលទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួត៕

ដូចដែលយើងបានដឹងស្រាប់ហើយថា Lazio មិនមែនជាដៃគូរបស់ Bayern Munich នោះទ ហើយជ័យជំនះដ៏ច្រើននេះអាចជួយអោយ Bayern Munich កក់កៅអីនៅវគ្គ ៨ក្រុមចុងក្រោយបាន៕