ភ្នំពេញ ៖ វ៉ាក់សាំងការពារកូវីដ១៩ នៅតែមានប្រយោជន៍ ពិសេសអាចការពារការឆ្លងមេរោគកូវីដ១៩បានទាំងអស់  ។

នេះបើយោងតាមលោក ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលដែលថ្លែងក្នុងសន្និសីទកាសែតកាលពីព្រឹក​ថ្ងៃអង្គារនេះ ។

យ៉ាងណាក៍ដោយ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ដែរថា អ្នកវិទ្យាសាស្រ្ត មិនទាន់មានភស្តុតាងដើម្បីបញ្ជាក់ថា វ៉ាក់សាំងនឹងមានប្រសិទ្ធភាពប៉ុន្មានភាគរយក្នុងការប្រឆាំងនឹងមេរោគកូវីដ១៩ ដែលបំប្លែងថ្មីមានចរិតកាចសាហសាវនិងឆ្លងលឿននោះនៅឡើយទេ ៕